ដោយៈ ជេស៊ីកា
កំពង់ចាមៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមលោកអ៊ុន ចាន់ដា និងលោកស្ដើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងមន្រ្តីពាក់ព័ន្ឋ បានដឹកនាំកិច្ចប្រជុំដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងលើកម្រិតផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
បានដឹកនាំកិច្ចប្រជុំដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងលើកម្រិតផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ កិច្ចប្រជុំ ប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត ដោយមានចូលរួមពីក្រុម ការងារក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អភិបាលរងខេត្ត កងកម្លាំងទាំងបី មន្ទីរ អង្គភាពជំនាញ អភិបាលក្រុងកំពង់ចាម អភិបាលស្រុកកំពង់សៀម, ព្រៃឈរ,ជើងព្រៃ តំណាងក្រុមហ៊ុនទទួលការ រួមនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។