តើការជីកព្រែកពីទន្លេររបាសាក់ទៅកាន់ខេត្តកែបចំណេញ សេដ្ឋកិច្ចកម្រិតណា

0

ដោយៈ ជេស៊ីកា

ភ្នំពេញៈ យោងតាមឯកសារសិក្សាដែលបង្ហាញជូនគណៈរដ្ឋមន្រ្តី ដោយក្រសួងសាធារណៈការបានបង្ហាញថា គំរោងជីកព្រែកពីទន្លេរបាសាក់ទៅកាន់ខេត្តកែប នឹងចំណេញប្រាក់រាប់រយលានដុល្លារ។

ឯកសារដដែលវបានបង្ហាញថា គម្រោងនេះ នឹងផ្ដល់ផលចំណេញលើតម្លៃ ដឹកជញ្ជូនប្រមាណ១៧០លានដុល្លារ​អាមេរិក សម្រា​ប់ទំនិញប្រភេទកុងតឺន័រ២០ហ្វីត ស្មើនឹង (១TEUs) និងចំណេញ​ប្រមាណ២២៣លានដុល្លារអាមេរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ ៤០ហ្វីត (២TEUs) ដែលតម្លៃនេះ គឺទាបជាងតម្លៃដឹកជញ្ជូន នាពេលបច្ចុប្បន្នប្រមាណ១៦ភាគរយ។

គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើន ផ្សេងទៀតរួមមានដូចជា ការបង្កើត​តំបន់​ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីក​តំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រ​ដល់ការ​អភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែម​នៅកំពង់ផែស្វយ័ត​ក្រុង​​ព្រះសីហនុ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែផ្សេងទៀត ការជំរុញការ​អភិ​វឌ្ឍ​ទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here