ជើងហោះហើរពីប្រទេសចិនមកកាន់ប្រទេសថៃហក់ឡើង៩៨ភាគរយ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាម​លោក Nopasit Chakpitak ប្រធាន​ក្រុមហ៊ុន Aeronautical Radio of Thailand (Aerothai) Co Ltd បានឱ្យដឹងថា ចំនួនជើងហោះហើររវាងប្រទេសចិន និងថៃនៅតែបន្តកើនឡើង ប៉ុន្តែនៅតែទាបជាងកម្រិតមុនជំងឺរាតត្បាត។

លោក Nopasit បានមានប្រសាសន៍ថា ចាប់ពីខែតុលា ឆ្នាំ២០២២ រហូតដល់ខែមេសា ឆ្នាំ២០២៣នេះ ជើងហោះហើរសរុបចំនួន១២.៨០៥ ត្រូវបានដំណើរការរវាងប្រទេសទាំងពីរ ដែលតំណាងឱ្យការកើនឡើង៩៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក​បាន​បន្ត​ថា​ និន្នាការ​កើនឡើង​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​កើតមាន​ ខណៈ​ដែល​កិច្ច​ខិតខំ​ប្រឹងប្រែង​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​គ្រប់គ្រង​ចរាចរណ៍​ផ្លូវ​អាកាស​ និង​ធានា​ឱ្យ​មាន​ប្រតិបត្តិការ​ដោយ​រលូន។

លោកបានវាយតម្លៃថា ការកើនឡើងនៃចំនួនជើងហោះហើរនេះជំរុញមកពីគោលនយោបាយបើកទ្វារឡើងវិញដំបូងរបស់ប្រទេសចិន ដែលបានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ចិនជាច្រើនដំណើរការជើងហោះហើរបន្ថែម និងបង្កើនប្រេកង់ហោះហើរ។

នៅក្នុងខែមករា ជើងហោះហើរមកពីប្រទេសចិនមានចំនួន១.០៦៣ជើង ហើយនៅក្នុងខែកុម្ភៈមាន១.៧៤៧ជើង រីឯនៅក្នុងខែមីនាមាន៣.០៨២ជើង និងមាន៤.២៤០ជើងនៅក្នុងខែមេសា។

ជើងហោះហើរមកពីប្រទេសចិនក្នុងខែឧសភានេះត្រូវបានគេរំពឹងទុកថា នឹងអាចកើនឡើងដល់៥.៣៣០ជើង បន្ទាប់មកប្រទេសថៃនឹងទទួលបានជើងហោះហើរចំនួន៦.០៩០ជើងនៅក្នុងខែមិថុនា ជើងហោះហើរចំនួន៧.១៥០ជើងក្នុងខែកក្កដា ជើងហោះហើរចំនួន ៧.៤៦០ជើងនៅក្នុងខែសីហា និងជើងហោះហើរចំនួន៧.៣៤០ជើងនៅក្នុងខែកញ្ញា។

LEAVE A REPLY

Please enter your comment!
Please enter your name here