ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ចំពោះដៃគូយុទ្ធសាស្រ្តរវាង​ សណ្ឋាគារ តារា និង ធនាគារ កាណាឌីយ៉ា

0

ភ្នំពេញ៖ សណ្ឋាគារ តារា របស់ OCIC និង ធនាគារកាណាឌីយ៉ា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីបង្កើនភាពជាដៃគូសហការណ៍ទៅលើគំនិតផ្តួចផ្តើមថ្មីដែលនឹងផ្តល់ជាអត្ថប្រយោជន៍ដល់បុគ្គលិក និងភាគីពាក់ព័ន្ធ ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ គឺជាពិធីដ៏សំខាន់មួយក្នុងការរឹតចំណងមេត្រីភាព រវាងក្រុមហ៊ុនទាំងពីរ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងាររបស់ សណ្ឋាគារ តារា ដឹកនាំដោយលោក Weng Aow នាយកគ្រប់គ្រង ព្រមទាំង គណៈគ្រប់គ្រងសំខាន់ៗរបស់ធនាគារ កាណាឌីយ៉ា ដឹកនាំដោយនាយកប្រតិបត្តិធនាគារកាណាឌីយ៉ា លោក Raymond Sia ព្រមទាំងក្រុមការងារ។ថ្លែងក្នុងពិធីខាងលើ ធនាគារ កាណាឌីយ៉ា ព្រមព្រៀងក្នុងការផ្តល់ជូននូវ សេវាកម្មហិរញ្ញវត្ថុជាច្រើនដល់ សណ្ឋាគារ តារា រួមមានសេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ដំណោះស្រាយទូទាត់ពាណិជ្ជករ និងសេវាកម្មហិរញ្ញវត្ថុផ្សេងទៀត។ ជាមួយគ្នានេះផងដែរ សណ្ឋាគារ តារា ក៏នឹងផ្តល់ជូននូវការបញ្ចុះតម្លៃពិសេស និង ប្រូម៉ូសិនដល់បុគ្គលិក និងអតិថិជនរបស់ធនាគារកាណាឌីយ៉ា រួមទាំងលើការកក់បន្ទប់ និងសេវាកម្មផ្សេងៗដែលមានក្នុងសណ្ឋាគារ។

«ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ យើងបានផ្តោតទៅលើការវិនិយោគលើការងារសំខាន់ៗនៅគ្រប់សាខាសណ្ឋាគារទូទាំងប្រទេសកម្ពុជា ដូចជាការធ្វើឱ្យបន្ទប់ស្នាក់នៅ បន្ទប់ប្រជុំ កាន់តែទំនើប និង ការបង្កើនជម្រើសម្ហូបអាហារ ។ យើងជឿជាក់ថាការកែប្រែទាំងនោះនឹងធ្វើអោយ បទពិសោធន៍ស្នាក់នៅរបស់ភ្ញៀវកាន់តែប្រសើរ និង ដៃគូសហការរបស់យើងកាន់តែមានទំនុកចិត្ត។» ប្រសាសន៍របស់ លោក Weng Aow នាយកគ្រប់គ្រង នៃសណ្ឋាគារ តារា

លោក Weng Aow មានប្រសាសន៍បន្ត យើងមានសេចក្តីរំភើបរីករាយក្នុងការកសាងភាពជាដៃគូដែលមានស្រាប់ ជាមួយ ធនាគារកាណាឌីយ៉ា និងធ្វើការរួមគ្នាលើគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តថ្មី ដែលនឹងអាចផ្តល់នូវការផ្លាស់ប្តូរបទពិសោធន៏ថ្មីៗជូនដល់ អតិថិជនរបស់យើង។ តាមរយៈការសហការនេះ យើងនឹងអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់បុគ្គលិក និងអតិថិជន ទន្ទឹមនឹងការទទួលបាននូវសេវាហិរញ្ញវត្ថុដើម្បីបន្តពង្រីកអាជីវកម្មរបស់យើង”

ធនាគារកាណាឌីយ៉ា មានសេចក្តីសោមនស្សរីករាយចំពោះភាពជាដៃគូយុទ្ធសាស្ត្រនេះជាមួយសណ្ឋាគារ តារា ។ ធនាគារតែងតែប្តេជ្ញាចិត្តក្នុងការជំរុញនូវទំនាក់ទំនងដ៏រឹងមាំជាមួយក្រុមហ៊ុន កាណាឌីយ៉ា គ្រុប ដើម្បីផ្តល់សេវាកម្មល្អបំផុតដល់អតិថិជនរបស់។ ធនាគារកាណាឌីយ៉ាមានបុគ្គលិកជាង 4,000 នាក់ សរុប 68 សាខា ទូទាំងប្រទេសកម្ពុជា។ អត្រាពិសេស និងផ្តាច់មុខដែលសណ្ឋាគារ តារា គឺជាការផ្តល់ជូនដល់បុគ្គលិកធនាគាររបស់យើង ក្នុងការបន្ថែមចំពោះអត្ថប្រយោជន៍របស់បុគ្គលិក។ ប្រសាសន៍របស់លោក Raymond Sia នាយកប្រតិបត្តិនៃធនាគារកាណាឌីយ៉ា។

ធនាគារកាណាឌីយ៉ា បង្កើតឡើងក្នុងឆ្នាំ 1991 គឺជាធនាគារពាណិជ្ជមួយដែលឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ។ ដោយមានវត្តមានជាង 32 ឆ្នាំក្នុងទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។ ធនាគារ កាណាឌីយ៉ា តែងតែស្វាគមន៍ សម្រាប់គ្រប់អាជីវកម្ម ហើយធនាគារបានបន្ត បង្ហាញពីភាពរឹងមាំ ភាពអត់ធន់ និងស្ថេរភាពហិរញ្ញវត្ថុរបស់ខ្លួន ប្រឈមជាមួយនឹងគ្រប់ស្ថានភាពសេដ្ឋកិច្ច ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

លោក Raymond Sia បានបន្ត ធនាគារកាណាឌីយ៉ាក៏មានកិត្តិយសក្នុងការផ្តល់ជូន សណ្ឋាគារ តារា នូវសេវាកម្មដំណោះស្រាយក្នុងការទូទាត់ផ្តាច់មុខ ជាមួយនឹង KHQR ឧបករណ៍ POS និងកម្មវិធីរបស់ធនាគារកាណាឌីយ៉ា អតិថិជនអាចបង់ប្រាក់យ៉ាងងាយស្រួលនៅសណ្ឋាគារ សេវាផ្គត់ផ្គង់អាហារ និងភេសជ្ជៈ សេវាកម្មក្នុងការរស់នៅ ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានរំពឹងថាផ្តល់នូវផលវិជ្ជមានដល់ក្រុមហ៊ុនទាំងពីរ ក៏ដូចជាអតិថិជនរបស់ពួកគេផងដែរ។ វាក៏ជាការបង្ហាញយ៉ាងច្បាស់អំពីសារៈសំខាន់នៃភាពជាដៃគូ និងការសហការដែលកំពុងកើនឡើងនៅក្នុងទិដ្ឋភាពអាជីវកម្មនាពេលបច្ចុប្បន្ននេះ។

អំពី សណ្ឋាគារ តារា

សណ្ឋាគារ តារា គឺជាឈ្មោះដែលចេញពីគំនិតផ្តួចផ្តើមរបស់វិនិយោគិនកម្ពុជានៅដើមទសវត្សឆ្នាំ ២០០០ ដែលបានសំរេចចិត្តចូលរួមបង្កើតក្រុមបដិសណ្ឋារកិច្ចមួយនៅកម្ពុជា។

ចក្ខុវិស័យរបស់ សណ្ឋាគារ តារា គឺដើម្បីអភិវឌ្ឍវិស័យសណ្ឋាគារឱ្យមានស្តង់ដារគុណភាពនៅតាមទីតាំងដែលមានសក្តានុពលនីមួយៗនៅទូទាំងប្រទេស។ សណ្ឋាគារ តារា មានសាខា ចំនួន ៨ នៅក្នុងប្រទេសកម្ពុជា ដែលមានដូចជា សណ្ឋាគារឯករាជ្យ សណ្ឋាគារតារាអ៊ែរផតស៊ីធី សណ្ឋាគារអូឡាំព្យាស៊ីធី វីឡាអង្គរ ហ្រ្គីនហ្កាដិន The Sixties Serviced Apartment, The Elysée Serviced Apartment,  ក្លឹបហាត់ប្រាណ Jouvence Fitness និង  Jouvence Spa

អំពីធនាគារកាណាឌីយ៉ា

ធនាគារកាណាឌីយ៉ា គឺជាធនាគារពាណិជ្ជក្នុងស្រុកឈានមុខគេ និងមានសេវាកម្មពេញលេញក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ 1991 មកម្ល៉េះ។ ដោយបានប្រារព្ធខួប 32 ឆ្នាំនៅក្នុងទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា ដែលជាធនាគារពាណិជ្ជដ៏ធំបំផុតមួយ ដែលកាន់កាប់ចំណែកទីផ្សារបញ្ជាទិញក្នុងប្រាក់កម្ចី និងប្រាក់បញ្ញើ។​ ធនាគារកាណាឌីយ៉ាតែងតែបើកចំហសម្រាប់អាជីវកម្ម ហើយបន្តបង្ហាញពីភាពរឹងមាំ និងស្ថិរភាព។​ នៅឆ្នាំ 2023 ធនាគារកាណាឌីយ៉ាបានទទួលពានរង្វាន់ “ធនាគារលក់រាយដ៏ល្អបំផុត” និង “ធនាគារ SME ដែលល្អបំផុត” ព្រមទាំងត្រូវបានទទួលស្គាល់ និងផ្តល់ពានរង្វាន់ដោយ The Asian Banker ថាជា “ធនាគារខ្លាំងបំផុតដោយមានតារាងតុល្យការនៅកម្ពុជាក្នុងឆ្នាំ 2019” ដែលជាធនាគារគ្រប់គ្រងល្អបំផុតក្នុងឆ្នាំ 2022 និងធនាគារលក់រាយល្អបំផុតសម្រាប់រយៈពេល 3 ឆ្នាំជាប់ៗគ្នាក្នុងឆ្នាំ 2020, 2021 និង 2023។

គិតត្រឹមខែមេសា ឆ្នាំ 2023 ធនាគារកាណាឌីយ៉ាមានសាខាសរុបចំនួន 68 និងឧបករណ៍ធនាគារដែលផ្តល់សេវាជាច្រើនជាង 400គ្រឿង ដូចជាម៉ាស៊ីន ATM , ម៉ាស៊ីន Virtual Teller និងម៉ាស៊ីនចេញកាត Smart នៅទូទាំងប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here