ដោយៈ សហសេវិក
ប្រទេសចិនៈ រដ្ឋាភិបាលប្រទេសចិន ពិសេសរដ្ឋបាលក្រុងChenduបានត្រៀមខ្លួនរួចហើយ ដើម្បីស្វាគមន៍ព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកថ្មីមួយទៀត។
នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ព្រឹត្តិការណ៍ប្រកួតកីឡានិស្សិតពិភពលោកលើក ទី៣១នឹងបើកនៅទីក្រុង Chengdu ខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន។
នេះជាលើកទីបីហើយដែលប្រទេសចិន បានទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា និស្សិតពិភពលោក ហើយក៏ជាលើកដំបូង ដែលតំបន់ភាគខាងលិចរបស់ប្រទេសចិន បានរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិផងដែរ៕