ដោយៈ ជេស៊ីកា
ភ្នំពេញៈ យោងតាមការសិក្សារបស់អ្នកជំនាញបានរកឃើញថា កម្រិតឥទ្ឋិពលទឹកប្រៃ មិនជះឥទ្ឋពលធ្ងន់ធ្ងរដល់ទន្លេរបាសាក់ ដែលធ្វើឲ្យខូចប្រព័ន្ឋអេកូឡូស៊ីទេ។
លទ្ធផលនៃការសិក្សាវិភាគផ្នែកជលសាស្ត្រ និងរំហូរទឹក កករទឹក និងការជ្រៀតចូលនៃទឹកប្រៃបានបង្ហាញថា គម្រោងនេះ នឹងត្រូវការប្រើប្រាស់ទឹកជាមធ្យម តិចជាង២ភាគរយប៉ុណ្ណោះពីទន្លេ និងព្រែកធម្មជាតិ ក្នុងស្ថានភាពរបបជលសាស្ត្រធម្មតា។
-->

ការសិក្សាដដែលបានរកឃើញថា ក្នុងករណីមានបម្រែបម្រួលអាកាសធាតុ ដែលបណ្ដាលឱ្យកម្ពស់ទឹកសមុទ្រ កើនឡើងលើសពី០.៥ម៉ែត្រ លើកម្រិតធម្មតាហើយទ្វារនៃសន្ទះផ្លូវទឹក នឹងត្រូវបើកចំហ៩០ភាគរយក្នុងមួយថ្ងៃ នោះអាចបណ្តាលឱ្យមានការជ្រៀតចូលទឹកប្រៃ ពីសមុទ្រក្នុងកម្រិតអតិបរមា ប្រមាណត្រឹមតែ១.២៣ភាគរយប៉ុណ្ណោះ ដែលបរិមាណនេះ ជាចំនួនតិចតួច និងមិនអាចបណ្តាលឱ្យមានផលប៉ះពាល់ ជាអវិជ្ជមានលើបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីនោះទេ។
ក្នុងករណីដែលបិទសន្ទះ ផ្លូវនាវាចរណ៍១០០ភាគរយក្នុងមួយថ្ងៃ នោះកម្រិតទឹកនឹងនៅដដែល ដោយមិនអាចបណ្ដាលឱ្យបាត់បង់ ឬប្រែប្រួលរំហូរទឹកនោះទេ៕