ដោយៈ គង់ សូរិយា
ភ្នំពេញៈ ជាមួយនឹងប្រឡាយធម្មជាតិប្រវែង១គីឡូម៉ែត្រ និងការដាំដើមឈើធំៗ និងការរៀបចំសហគមន៍អាជីវកម្មជុំវិញ បានដើរតួនាទីសំខាន់ ក្នុងការកសាងសហគមន៍មួយ ប្រកបដោយភាពសុខដុមសម្រាប់បុរីវិមានសំណាង។
ហេតុនេះ ការរស់នៅពិតជាត្រូវជ្រើសរើស លើទីតាំងជាពិសេសដើម្បីផ្តល់ឲ្យជីវិតមានផាសុខភាព និងសុភមង្គល។
ទី១ ជាតំបន់ស្ថិតនៅជាប់ផ្ទៃបឹង និងដងព្រែកធម្មជាតិដ៏ស្រស់ស្អាត ដែលផ្តល់ឲ្យបរិយាកាសរស់នៅមានភាពស្រស់ស្រាយ។
ទី២ ជាតំបន់ដែលប្រមូលផ្តុំ ដោយមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ដូចជាផ្សារGlobal House, AEON Mall2Makro,។



ទី៣ ជាតំបន់ដែលមានការអភិវឌ្ឍន៍លឿន និងជាប់នឹងរមណីយដ្ឋានធម្មជាតិចំនួន២ គឺរមណីយដ្ឋានភ្នំរាប និងភ្នំប្រសិទ្ឋត្រៃយ៍ត្រឹង
ទី៤ ជាទីតាំង ដែលអ្នកអភិវឌ្ឍន៍ជាតិ អន្តរជាតិកំពុងចាប់អារម្មណ៍ ដោយសារវាស្ថិតនៅជិតពហុកីឡដ្ឋានមរតកតេជោ សួនសត្វសាហ្វារីវើលដ៏ជាដើម។
ជាមួយគ្នានេះ លោកជំទាវគង់ សំណាងបានបន្តថា និន្នាការរបស់អ្នកមានជីវភាពធូរធារ កាន់តែឆ្ពោះទៅកាន់ភាគខាងជើងរាជធានី ដោយសារតំបន់នេះមានការអភិវឌ្ឍលឿន ជាតំបន់ ដែលក្រសួងស្ថាប័នរដ្ឋកាន់តែច្រើនជ្រើសរើស បោះទីតាំងនៅតំបន់នេះ។
លោកជំទាវបន្តថា “ដោយសាររសនិយម និងចំនួនអ្នកមាននៅកម្ពុជាកើនឡើង បានធ្វើឲ្យក្រុមហ៊ុនសម្រេចចិត្ត វិនិយោគបុរីលំដាប់អភិជននេះឡើង ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ”។
លោកជំទាវគង់ សំណាងបានបន្តថា “យើងបានគិតគូ ទាំងសោភ័ណភាពសំណង់ រចនាបទម៉ូតផ្ទះ គុណភាពនៃការឌីសាញក្នុងគំរោង ត្រូវបានផ្ចិតផ្ចង់ និងសំរិតសំរាំងបំផុត ដើម្បីបំពេញចិត្ត និងក្តីស្រម័យរបស់អភិជននានា”៕