គ្រឿងសង្ហារិមដ៏ប្រណិត មានបិទមាស រចនាឡើងដោយដៃសុទ្ធសាធ ផលិតផលដើមរបស់ប្រទេសអ៊ីតាលី ត្រូវបានអតិថិជនឱ្យតម្លៃខ្ពស់ និងគាំទ្រខ្លាំង ត្បិតគ្រឿងសង្ហារិមគ្រប់ប្រភេទ ដែលផលិតចេញពីប្រទេសដ៏ចំណាស់នេះ បង្កប់នូវគុណតម្លៃខ្ពស់ លើសពីការរំពឹងទុក។ នៅប្រទេសកម្ពុជា អតិថិជនដែលជាម្ចាស់គេហដ្ឋាន ឬភូមិគ្រឹះធំៗ លំដាប់អភិជន ក៏តែងតែនិយមស្វែងរកទិញនូវប្រភេទគ្រឿងសង្ហារិមប្រណិតៗ ម៉ាកយីហោល្បីៗមកពីជុំវិញពិភពលោកផងដែរ។

ថ្ងៃនេះ សូមណែនាំ ប្រិយមិត្ត ពីក្រុមហ៊ុនលក់គ្រឿងសង្ហារិម និងចង្កៀងអគ្គិសនីមួយកន្លែង នៅក្នុងរាជធានីភ្នំពេញ នោះគឺ Limperial Home Luxury ដែលទទួលសិទ្ធិនាំចូល និងចែកចាយបន្តនូវគ្រឿងសង្ហារិម ប្រែនដ៏ល្បីល្បាញ ផលិតផលម្ចាស់ដើមចេញពីរោងចក្រ នៅប្រទេសអ៊ីតាលី និងប្រទេសធំៗនៅប៉ែកអឺរ៉ុប ហើយគ្រឿងសង្ហារិមខ្លះ ដាក់លក់ក្នុងតម្លៃដល់ខ្ទង់ម៉ឺនដុល្លារក៏មាន។ គ្រប់គ្រឿងសង្ហារិមទាំងអស់ នៅទីនោះ សុទ្ធតែមានវិញ្ញាបណ្ណប័ត្របញ្ជាក់ពីគុណភាព និងការធានា បិទជាប់មកជាមួយគ្រប់ផលិតផល ថាពិតជាផលិតចេញពីរោងចក្រដើមពិតៗ ឥតក្លែងបន្លំ។
ក្រៅពីនេះ គ្រប់ផលិតផល គ្រប់ម៉ូឌែល នៅបន្ទប់តាំងបង្ហាញ (Showroom) របស់ Limperial Home Luxury សុទ្ធតែមានតាំងបង្ហាញផលិតផលពិតៗ ជូនអតិថិជន ដែលអញ្ជើញមកដល់ក្រុមហ៊ុនផ្ទាល់ អាចប៉ះ ស្ទាប ត្រួតពិនិត្យគុណភាពដោយផ្ទាល់បាន។ អ្វីដែលពិសេសនោះ រាល់តម្លៃនៃគ្រឿងសង្ហារិម ដែលនាំចូលពីប្រទេសអ៊ីតាលី គឺលក់ក្នុងតម្លៃ ដូចទៅនឹងតម្លៃនៅរោងចក្រ នៅបរទេសដែរ។ មានន័យថា បើទោះជាអតិថិជន ចំណាយលុយ ចំណាយពេល ជិះយន្តហោះ ទៅទិញដល់រោងចក្រផលិតផ្ទាល់នៅក្រៅប្រទេស ក៏ទទួលបានតម្លៃនៅកម្ពុជាដូចគ្នាដែរ ព្រោះជាស្តង់ដារតម្លៃសកល។







