សភាពាណិជ្ជកម្មត្រៀមរៀបចំវេទិកាធុរកិច្ចជាលើកដំបូង នៅខេត្តព្រះសីហនុ

0

  ដោយៈគង់ សូរិយា

ព្រះសីហនុៈ គណៈប្រតិភូជាច្រើនបានបង្ហាញ ការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយជាមួយគ្នានេះ សភាពាណិជ្ជកម្មបារាំងនៅកម្ពុជា ក៏មានគម្រោងរៀបចំវេទិកាធុរៈកិច្ចនៅ ខេត្តព្រះសីហនុ នាត្រីមាសទី៣ ឆ្នាំ២០២៣នេះ។

ព៌តមាននេះ ត្រូវបានលើកឡើងដោយប្រតិភូសភាពាណិជ្ជកម្មបារាំងនៅកម្ពុជា ដែលអញ្ជើញមកធ្វើទស្សនកិច្ចសិក្សា នៅខេត្តព្រះសីហនុកាលពីចុងសប្តាហ៍មុន។

លោកឡុង ឌីម៉ង់អភិបាលរងខេត្តព្រះសីហនុ ជាការឆ្លើយតប បានអំពាវនាវឱ្យសភាពាណិជ្ជកម្ម បារាំងនៅកម្ពុជាពិចារណា រៀបចំកម្មវិធីផ្គូផ្គងធុរៈជនមួយក្នុងពេលជាមួយគ្នា ដើម្បីបង្កើតឱកាស និងផ្តល់លទ្ធភាពឱ្យវិនិយោគិនខ្មែរ ស្វែងរកដៃគូសហការបន្ថែមទៀត។

នៅក្នុងកិច្ចពិភាក្សានេះ លោកអភិបាលរងបានលើកឡើងអំពីសក្តានុពល​​ និងការអភិវឌ្ឍរបស់ខេត្ត ជាពិសេសអំពីផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គោលនយោបាយដោះស្រាយ គម្រោងវិនិយោគ ជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាលកម្ពុជា កាលពីខែមីនា ឆ្នាំ២០២៣កន្លងទៅ និងបានធ្វើបច្ចុប្បន្នភាពទៅលើការចូលរួមជាសមាជិក នៃ​សមាគមអភិបាលក្រុង និយាយភាសាបារាំង(AIMF) របស់ខេត្តព្រះសីហនុផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here