ដោយ: គង់ លាងហួរ
អ៊ីស្តង់ប៊ុល: ក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅលើពិភពលោកនឹងត្រលប់មកទទួលប្រាក់ចំណេញខ្ពស់ឡើងវិញ និងទទួលបានអ្នកដំណើរជិត៤,៣៥ពាន់លាននាក់នៅឆ្នាំនេះ ប៉ុន្តែការងើបឡើងវិញក្រោយជំងឺរាតត្បាតនៃវិស័យនេះនៅតែមានភាពផុយស្រួយ។
យោងតាមសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានឱ្យដឹងថា ឧស្សាហកម្មនេះត្រូវបានគេព្យាករណ៍ថានឹងប្រកាសប្រាក់ចំណេញសុទ្ធសរុបចំនួន៩,៨ពាន់លានដុល្លារក្នុងឆ្នាំ២០២៣នេះ ដែលត្រូវបានជំរុញដោយការបញ្ចប់នៃការរឹតបន្តឹងវិធានការសូន្យកូវីដរបស់ប្រទេសចិន។
អគ្គនាយកសមាគម IATA លោក Willie Walsh បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងអំឡុងពេលកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់សមាគមនៅទីក្រុងអ៊ីស្តង់ប៊ុលថា “ការអនុវត្តហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងឆ្នាំ២០២៣ កំពុងកើនលើសពីការរំពឹងទុក”។