ការនាំចេញរបស់ប្រទេសចិន ដាំក្បាលចុះក្នុងខែឧសភា ខណៈតម្រូវការទូទាំងពិភពលោកធ្លាក់ចុះ

0

សុខុម

ប៉េកាំង: ការនាំចេញរបស់ប្រទេសចិន បានធ្លាក់ចុះខ្លាំងជាងការរំពឹងទុកក្នុងខែឧសភា ដើមឆ្នាំ២០២៣ ហើយការនាំចូលក៏ធ្លាក់ចុះ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃពុធ ទី៧ ខែមិថុនា។

ការធ្លាក់ចុះយ៉ាងខ្លាំងនេះកើតមានឡើង ខណៈបណ្ដាសហគ្រាសផលិតជួបការលំបាកក្នុងការស្វែងរកតម្រូវការទីផ្សារនៅឯបរទេស ស្របពេលតម្រូវការក្នុងស្រុកនៅតែធ្លាក់ចុះ។ ការនាំចេញពីប្រទេសចិន ដែលជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកបានធ្លាក់ចុះ៧,៥%ក្នុងខែឧសភា ដែលជាការធ្លាក់ចុះធំបំផុតចាប់តាំងពីខែមករា បើធៀបនឹងកំណើននៃការនាំចេញ៨,៥%ក្នុងខែមេសា។ ទន្ទឹមនេះការនាំចូលក៏បានធ្លាក់ចុះ៤,៥%ផងដែរ បើធៀបនឹងការធ្លាក់ចុះ៧,៩%ក្នុងខែមេសា។

តួលេខទាំងនេះប្រៀបធៀបទៅនឹងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានបង្ហាញថា ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានព្យាករថា ការនាំចេញរបស់ប្រទេសចិន នឹងធ្លាក់ចុះ០.៤% ហើយការនាំចូលនឹងធ្លាក់ចុះ៨,0%។

ការធ្លាក់ចុះនូវការនាំចេញនេះឆ្លុះបញ្ចាំងពីតម្រូវការទំនិញចិន ធ្លាក់ចុះ ដ៏ដូចជាការធ្លាក់ចុះនូវនាំចូលផងដែរ ពីព្រោះប្រទេសចិន នាំចូលគ្រឿងបន្លាស់ និងវត្ថុធាតុដើមពីបរទេសដើម្បីដំឡើងផលិតផលសម្រេចសម្រាប់ការនាំចេញ៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here