ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា ចរន្តនៃការដោះដូរដីធ្លី នៅកម្ពុជា ភាគច្រើននៅតែពឹងផ្អែក លើអ្នកវិនិយោគក្នុងស្រុក ខណៈជនបរទេសនៅមិនទាន់សម្រេចចិត្តច្បាស់នៅឡើយ។
អគ្គនាយិកាក្រុមហ៊ុនPropNex Cambodia លោកស្រីអាន សុធីតា បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃទី៧ មិថុនាថា ទីផ្សារបច្ចុប្បន្នគឺល្អសម្រាប់អ្នកទិញ ដោយសារម្ចាស់អចលនវត្ថុជាច្រើនបានដាក់លក់ប្រញាប់។អ្នកស្រីបន្តថា “ក្នុងស្ថានភាពពេលនេះ អ្នកលក់ច្រើន ហេតុនេះអ្នកទិញមានអំណាចក្នុងការចចារតម្លៃ”។ អ្នកស្រីបន្ថែមថា “ចំណែកជនបរទេស ពួកគេមិនទាន់សម្រេចចិត្តនៅឡើយ ដោយពួកគាត់មានចំណាប់អារម្មណ៍វិនិយោគផងដែរ ប៉ុន្តែដោយសារការបោះឆ្នោត ហេតុនេះពួកគេហាក់រង់ចាំមើល”។
ជាមួយគ្នានេះ អ្នកស្រីតាំង ហួរ អគ្គនាយិកាក្រុមហ៊ុនAmatak Property Service, Co, Ltdបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ទីផ្សារដីធ្លីនៅតែដំណើរការ ពិសេសតំបន់ជាយក្រុង ប៉ុន្តែសកម្មភាពទិញលក់ភាគច្រើន ផ្តោតលើអចលនទ្រព្យក្រោមតម្លៃទីផ្សារ៕