លោកអ៊ី ពិសិដ្ឋៈបុរីបុស្បានៅតែលក់បានជោគជ័យទោះឆ្លងវិបត្តិកូវីត១៩

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកផ្នែកទីផ្សារនៃបុរីបុស្បាលោកអ៊ី ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងថា ទោះបីជាឆ្លងកាត់វិបត្តិកូវីត១៩ និងវិបត្តិសង្រ្គាមរុស្ស៊ី អ៊ុយក្រែន ប៉ុន្តែបុរីបុស្បានៅតែសម្រេចបានជោគជ័យលើការលក់។

លោកបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៧ មិថុនាកន្លងមកថា រហូតមកទល់ពេលនេះ បុរីបុស្បានៅតែទទួលបានជោគជ័យលើការលក់ ដោយយើងលក់អស់ជិត៥០ភាគរយ នៃគំរោងទាំងមូលហើយ។ លោកបន្តថា ដោយសារទំនុកចិត្ត និងការផ្តោតរបស់យើងលើគុណភាព សោភ័ណភាព ការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ និងប្រណី​តភាពនៃម៉ូតផ្ទះរបស់យើង បានធ្វើឲ្យអតិថិជនមានទំនុកចិត្ត និងជឿជាក់លើគំរោងរបស់យើង”។

លោកអ៊ី ពិសិដ្ឋបានបន្តឲ្យដឹងថា ជាមួយនឹងផែនការប្រកបដោ​យចក្ខុវិស័យ ការទទួលខុសត្រូវផ្នែកសង្គម យើងបានទទួលពានរង្វាន់ល្បីៗជាច្រើន ពីស្ថាប័នជាតិ អន្តរជាតិ ពិសេសកាលពីពេលថ្មីៗនេះ យើងទទួលបានពានរង្វាន់ លំដាប់អន្តរជាតិពីប្រទេសថៃ ពានរង្វាន់ដ៏មានកិត្យានុភាពពីចក្រភពអង់គ្លេស និងពានរង្វាន់ជាច្រើនទៀត លើរចនាបទគំរោងផ្ទះ ពានរង្វាន់ភាពជាក្រុមហ៊ុនឆ្នើមលើការលក់ និងធ្វើទីផ្សារជាដើម។

បុរីបុស្បាមានទីតាំងស្ថិតនៅសង្កាត់ព្រៃវែង ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ជាតំបន់ដែលកំពុងមានការរីកចម្រើនខ្លាំង ដោយផ្សារទំនើប ហាងកាហ្វេល្បីៗ បានពង្រីកខ្លួនទៅកាន់តំបន់នេះ ជាពិសេសជាតំបន់ងាយស្រួលតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៤ ផ្លូវក្រវ៉ាត់ក្រុងទី២ ទី៣ និងព្រលានយន្តហោះអ​ន្តរជាតិតេជោក្រុងតាខ្មៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here