៥ខែដំបូងឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករចំនួនជាង២៧មុឺនតោន និង ស្រូវជាង២លានតោន គិតជាទឹកប្រាក់សរុបជាង៧៣៦លានដុល្លារ

0

របាយការណ៍នាំចេញ ស្រូវនិងអង្ករ សម្រាប់រយៈពេល ៥ខែដំបូងក្នុងឆ្នាំ២០២៣
កម្ពុជាសម្រេចការនាំចេញអង្ករចំនួន ២៧៨ ១៨៤ តោន និង ស្រូវចំនួន ២ ១៤២ ៤៨៣ តោន (ប្រមាណជា ១.៣៧ លានតោនអង្ករ) គិតជាទឹកប្រាក់សរុបមានចំនួន ៧៣៦.៩០ លានដុល្លារសហរដ្ឋអាមេរិក

ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៣ អង្ករកម្ពុជា បាននាំចេញតាមរយៈក្រុមហ៊ុនចំនួន ៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤៩ បានបរិមាណអង្ករសរុបចំនួន ២៧៨ ១៨៤ តោន ដែលគិតជាទឹកប្រាក់ចំនួន ១៩១.៦៤ លានដុល្លារសហរដ្ឋអាមេរិក និងស្រូវចំនួន ២ ១៤២ ៤៨៣ តោន (ប្រមាណជា ១.៣៧ លាន តោនអង្ករ) ទៅកាន់ប្រទេសវៀតណាម ដែលគិតជាទឹកប្រាក់ប្រមាណជា ៥៤៥.២៦ លានដុល្លារសហរដ្ឋ មេរិក។ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៨៣.៤៩% អង្ករ ស ចំនួន ១០,៨៧%អង្ករចំហុយ ៣.៧១% និងអង្ករសរីរាង្គចំនួន ១.៩៣% ។ប្រទេសចិន គឺនៅតែជាទីផ្សារចម្បងរបស់កម្ពុជា ដែលគ្របដណ្តប់លើការនាំចេញសរុបរបស់កម្ពុជា ចំនួន ៤២,៤៣% ដែលមានទឹកប្រាក់សរុបចំនួន ៧៧.៤២ លានដុល្លារសហរដ្ឋអាមេរិក ប្រទេសនៅក្នុង ទ្វីបអឺរ៉ុបចំនួន ២៥ ប្រទេស គ្របដណ្តប់ចំនួន ៣៧.៩៣% ដែលគិតជាទឹកប្រាក់ប្រមាណជា ៧១.៩៩ លាន ដុល្លារសហរដ្ឋអាមេរិក ប្រទេសអាស៊ាន ចំនួន ៤ ដែលស្មើនឹង ៧.៨៦% ដែលក្នុងនោះប្រទេសហ្វីលីពីន ជាទីផ្សារទើបនាំចេញក្នុងបរិមាណធំលើកទី១ ចំនួន ២ ៥៧៥ តោន ក្រៅពីនេះទីផ្សារផ្សេងៗ ចំនួន ២០ គោលដៅស្មើនឹង ១០.៧៨%។

LEAVE A REPLY

Please enter your comment!
Please enter your name here