ការមកដល់របស់អ្នកវិនិយោគចិនកំពុងធ្វើឲ្យទីផ្សារខុនដូនៅ ក្រុងព្រះសីហនុប្រែប្រួល

0

ដោយៈគង់ សូរិយា

        ព្រះសីហនុៈ អ្នកជំនាញលំដាប់អន្តរជាតិ បានកំពុងសុទិដ្ឋិនិយមពីទីផ្សារខុនដូនៅក្រុងព្រះសីហនុ ស្របពេលអ្នកវិនិយោគចិនកាន់តែច្រើនបានមកដល់ក្រុងព្រះសីហនុ។

អគ្គនាយកក្រុមហ៊ុនERA Cambodiaលោកខន គង្គាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៨ មិថុនានេះថា បច្ចុប្បន្នទីផ្សារខុនដូនៅក្រុងព្រះសីហនុ កំពុងប្រែប្រួល ដោយអត្រានៃការជួលខុនដូ និងផ្ទះសំរាប់ស្នាក់នៅ ក្នុងទីក្រុងនេះកំពុងងើបឡើងវិញ។

លោកបន្តថា “កំណើននេះ ដោយសារការមកដល់របស់អ្នកវិនិយោគចិន ដែលពួកគេបាននិងកំពុងសិក្សា ពីលទ្ឋភាពវិនិយោគនៅកម្ពុជា”។លោកបន្តថា “អ្នក​វិ​និយោគចិនបាន និងកំពុងព្យាយាមទាញតម្លៃអចលនទ្រព្យ ដោយពួកគេកំពុងព្យាយាមទិញ ឲ្យបានតម្លៃទាបបំផុតនៅក្នុងទីផ្សារ”។

ខេត្តព្រះសីហនុ បានស្ថិតនៅក្នុងគំរោង នៃគំនិតផ្តួ​ចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន ដែលជាលទ្ឋផលនៃគំនិតផ្តួចផ្តើមនេះ បានធ្វើឲ្យលំហូរFDI មកពីប្រទេសចិនចាក់ចូលទីក្រុងនេះ មានទំហំទឹកប្រាក់ជាង៧០០០លានដុល្លារអាមេរិក ចន្លោះឆ្នាំ២០២៦ ដល់ឆ្នាំ២០១៩។

ទីក្រុងនេះបានផ្លាស់ប្តូរមុខមាត់ ពីទីក្រុងស្ងាត់ជ្រងំ និងមានអាគារចាស់ៗ មកជាទីក្រុងដ៏ទំនើបស៊ីវិល័យមួយ ស្របពេលរដ្ឋាភិបាលបាននិងកំពុងរៀបចំទីក្រុងនេះ តាមលំនាំទីក្រុងស៊ិនជិនរបស់ប្រ​ទេសចិន និងបានដាក់ចេញគោលនយោបាយ ដើម្បីជម្រុញអគារជាប់គាំងរាប់រយនៅទីក្រុងនេះ សាងសង់និងដំណើរការឡើងវិញតាមរយៈការដាក់ចេញ នូវគោលនយោបាយលើកទឹកចិត្តជាច្រើន។

អ្នកជំនាញដដែលបានបន្តថា ការបើកដំណើរការផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងព្រះសីហនុបាន និងកំពុងលើកកំពស់សក្តានុពលទីផ្សារអចលន​វត្ថុ នៅក្រុងព្រះសីហនុផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here