ខេត្តស្វាយរៀងទាក់ទាញគំរោងវិនិយោគចំនួន3បន្ថែមទៀត ក្នុងទុនវិនិយោគប្រមាណ១៦លានដុល្លារអាមេរិក

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគដល់ក្រុមហ៊ុនវិនិយោគបរទេសចំនួន៣។

យោងតាមការចុះផ្សាយដោយគេហទំព័រក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ហៅកាត់ថា CDC នៅព្រឹកថ្ងៃសុក្រ ទី៩ ខែឧសភានេះបានឱ្យដឹងថា ការសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគនេះបានធ្វើឡើងតបតាមសំណើរស្នើសុំវិនិយោគរបស់ក្រុមហ៊ុន។

តើក្រុមហ៊ុនបរទេសទាំង៣នោះមានឈ្មោះអ្វីខ្លះ និងបោះទុនបង្កើតរោងចក្រផលិតកម្មទៅលើអ្វីខ្លះ?
ទី១: ក្រុមហ៊ុន“QINGDAO ZHONGMIAN (CAMBODIA) KNITTING CO., LTD.” មានគម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ៦,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២.៤១០កន្លែង។

ទី២: ក្រុមហ៊ុន“HUIYAO YAOXING PLASTIC PACKAGING PRODUCTS (CAMBODIA) CO., LTD.” មានគម្រោងបង្កើតរោងចក្រផលិតបាវ និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៤៩៥កន្លែង។

ទី៣: ក្រុមហ៊ុន“ DONG WANG PAPER INDUSTRY (CAMBODIA) CO., LTD.” មានគម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥៨៦កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here