ទីក្រុងកោះពេជ្រនឹងមានការប្រែប្រួលខ្លាំងនៅរយៈពេល៣ឆ្នាំ ខាងមុខ

0

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ស្របពេលការសាងសង់មជ្ឈមណ្ឌល ពាណិជ្ជកម្មជាចច្រើនបាននិងកំពុងលេចឡើង ទីក្រុងកោះពេជ្រមិនត្រឹមតែជាតំបន់លំនៅដ្ឋានប្រណីតៗ មជ្ឈមណ្ឌលពាណិជ្ជកម្មនោះទេ ប៉ុន្តែជាកន្លែងកំសាន្តផងដែរ។

វិបត្តិសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ វិបត្តិសង្រ្គាមរុស្ស៊ី អ៊ុយក្រែន បាននិងកំពុងធ្វើឲ្យការអភិវឌ្ឍទីក្រុងនេះ ក៏ដូ​ចជាតំបន់ដទៃទៀតមានសភាពយឺតយ៉ាវ ប៉ុន្តែផែនការអភិវឌ្ឍន៍ទីក្រុងនេះកំពុងបន្ត និងឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាងមួយ។

អគ្គនាយករងក្រុមហ៊ុនOCIC លោកTea Thierryបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា យើងកំពុងស​ម្លឹងទៅអនាគត និងកសាងសហគមន៍មួយសម្រាប់អនាគត និងមនុស្សជំនាន់ក្រោយ ដោយក្រុមហ៊ុនOCICបាននិងកំពុងអភិវឌ្ឍ ទីក្រុងកោះពេជ្រ សម្រាប់អនាគតដ៏ស្រស់បំព្រង និងរសរវើកមួយ។
លោកបន្តថា “យើងកំពុងដំណើរការសហគមន៍បៃតង កន្លែងកំសាន្តនាពេលរាត្រី ជាមួយផ្សាររាត្រីបាន និងកំពុងដំណើរការនៅជុំវិណញកោះនេះ”។ លោកបន្តថា មនុស្សរាប់ពាន់នាក់ បានមកកាន់ទីក្រុងនេះ ដើម្បីលេងកំសាន្ត ញាំអាហារ និងប្រកបអាជីវកម្មរបស់ពួកគេ”។

លោកTea Thierryបានបន្តថា ក្រុមហ៊ុនOCICបាននិងកំពុងរៀ​បចំតំបន់កំសាន្តជាច្រើន នៅរយៈពេលខាងមុខ ដើម្បីប្រែក្លាយជាទីក្រុងនេះជាតំបន់Hub of night Life ជាមួយភោជនីយដ្ឋាន ហាងល្បី​ៗ ក្លាសិកតន្រ្តី និងសេវាកម្មកំសាន្តជាច្រើនទៀតនាពេលអនាគត ។

លោកបន្តទៀតថា “អ្វីៗនឹងមានការប្រែប្រួលច្រើន នៅរយៈពេល៣ឆ្នាំខាងមុខ ដែលទីក្រុងនេះ នឹងកាន់តែមានសភាពអ៊ូរអរនាពេលអនាគត និងឆាប់ៗនេះ នៅពេលសា្ពនតភ្ជាប់ជីក្រុងកោះពេជ្រ និងទីក្រុងកោះនរាបញ្ចប់ និងគ្រោងដាក់ដំណើរការនៅចុងខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ទីក្រុងកោះពេជ្រកាន់តែមានសភាពអ៊ូរអរ និងរសរវើក។

លោកTea Thierry បានបន្តថា រដ្ឋាភិបាលបាននាំមកនូវសុខសន្តិភាព ការរីកចម្រើនសេដ្ឋកិច្ច និងលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជននានា ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ហេតុនេះទើបយើងបាននិងកំពុងអភិវឌ្ឍន៍តាមផែនការ និងផ្តោតលើអនាគតជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាព និងការទទួលខុសត្រូវសង្គម៕

LEAVE A REPLY

Please enter your comment!
Please enter your name here