ការនាំចេញកៅស៊ូក្នុងខែឧសភា ទទួលបានចំណូលជាង ៥៣លានដុល្លារ កើនឡើង ៥៦.៦%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២

0

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
សម្រាប់នាំចេញកៅស៊ូក្នុងខែឧសភា ឆ្នាំ ២០២៣ ទទួលបានចំណូលជាង ៥៣ លានដុល្លារ កើនឡើង ៥៦.៦ ភាគរយ បើធៀប នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ មានចំនួន ៣៤.១ លានដុល្លារ។

កាលពីឆ្នាំ ២០២២ កម្ពុជា បានរកចំណូលពីការនាំចេញកៅស៊ូធម្មជាតិ និងផលិតផលកៅស៊ូបានប្រមាណ ៥៤១. ៦៦ លានដុល្លារ មានការកើនឡើង ២៨,៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២១ បើទោះបីជាមានស្ថានភាពមិនល្អ រួមទាំងការ ធ្លាក់ ចុះនៃតម្លៃកៅស៊ូធម្មជាតិយ៉ាងណាក្តី។សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានផ្ទៃដីដាំដំណាំកៅស៊ូសរុបចំនួនជាង ៤០ម៉ឺនហិកតា។ ចំណែកឯទីផ្សារ សំខាន់ៗ ក្នុងការនាំចេញកៅស៊ូរបស់កម្ពុជា មានដូចជា ប្រទេសវៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុប ជាដើម។

LEAVE A REPLY

Please enter your comment!
Please enter your name here