ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានរៀបចំពិធីចុះហត្ថលេខាលើឯកសារ លើកំណត់ហេតុនៃកិច្ចពិភាក្សា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង(NEDA) នៃព្រះរាជាណាចក្រថៃ លើគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៦៨ ចាប់ពីក្រឡាញ់-សំរោង-អូរស្មាច់។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកតូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន។ចំណែកភាគីថៃ តំណាងដោយលោក Perames Vudthitornetiraks ប្រធាន NEDA។







