ដោយៈ គង់ សូរិយា
ភ្នំពេញៈ គំរោងអភិវឌ្ឍន៍ដីលំហែរកាយ “ឆ្នេរសមុទ្រកោងកាង”បាន និងកំពុងសម្រូលការបង់ប្រាក់សម្រាប់អតិថិជន ដើម្បីបញ្ចប់ការលក់គំរោងដីនៅសល់តិចតួចរបស់ខ្លួន។
អ្នកអភិវឌ្ឍន៍គំរោងនេះ បានផ្តល់ឲ្យអតិថិជនបង់ពី៥០០ដុល្លារ មកនៅត្រឹម៣០០ដុល្លារ ក្នុងមួយខែដោយឥតការប្រាក់។ ជាអ្នកអភិវឌ្ឍន៍មានបទពិសោធន៍ មានមូលដ្ឋានទុនរឹងមាំ និងទទួលបានជោគជ័យលើគំរោងជាច្រើន ដូចជា គំរោងបូកគោលែន១ បូកគោលែន២ និងបូកគោលែនទី៣ លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹងថា ការអភិវឌ្ឍរបស់យើង ផ្តោតលើភាពទាក់ទាញ និងបំពេញក្តីសុបិនរបស់អតិថិជន ដែលចង់បានដីលំហែរពិតប្រាកដ។
លោកបន្តថា “ប្រសិនជាអ្នកធ្វើដីឡូត៍ គ្រាន់តែលក់និងបោះបង្គោលចោល នឹងធ្វើឲ្យទីផ្សារមានបញ្ហាខ្លាំង និងធ្វើឲ្យវិស័យនេះស្លាប់”។ លោកបន្តថា “មើលឃើញបញ្ហាប្រឈមនេះ ទើបយើងអភិវឌ្ឍន៍គំរោងឆ្នេរសមុទ្រកោងកាង ក៏ដូចជាគំរោងដទៃទៀតនូវស្តង់ដាដីលំហែរមួយ ស្របតាមនិយាមអន្តរជាតិ”។
គំរោងឆ្នេរសមុទ្រកោងកាង បានរៀបចំសួនច្បារ ការជីកព្រែកធម្មជាតិ ការដាំដើមដូង៥០០ដើម និងសាងសង់ស្ពានឈើចំនួន២ ដែលមានប្រវែងជាង២០០០ម៉ែត្រ សម្រាប់អ្នករស់នៅក្នុងគំរោងនេះដើរលំហែរហាត់ប្រាណនៅពេលព្រឹក ពេលល្ងាច ពិសេសអាចងូតទឹកកំសាន្ត និងគយគន់ឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនាពេលព្រឹកផងដែរ។
លោកCooler Tanបានបញ្ជាក់ថា ប្រសិនជាមូលដ្ឋានទុនរបស់យើងមានបញ្ហា និងមិនធ្វើអ្វីប្រកបដោយម៉ត់ចត់ និងស្វែងយល់ពីរសនិយមរបស់អតិថិជនទេ យើងនឹងជួបបញ្ហាប្រឈមច្រើន ប៉ុន្តែគំរោងយើងនៅតែលក់ដាច់ជាបន្តបន្ទាប់ បើទោះជាគំរោងជាច្រើនបានស្លាប់ក្នុងទីផ្សារក៏ដោយ៕