ដោយៈ ហ្វីអូណា
សៀមរាបៈ កិច្ចប្រជុំគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ (ICC-Angkor) សម្តែងការគាំទ្រចំពោះវិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំទីកន្លែងអភិវឌ្ឍន៍ថ្មីចំនួន២ទីតាំង គឺតំបន់រុនតាឯក និងតំបន់ពាក់ស្នែង នៅខេត្តសៀមរាប ដើម្បីឱ្យប្រជាពលរដ្ឋដែលមានបំណងស្ម័គ្រចិត្ត ចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅនៅទីតាំងទាំងនោះ។
ការគាំទ្រនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៧ នៃគណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) និងសំបូរព្រៃគុករយៈពេល២ ថ្ងៃ ដែលបានចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៣ ខែមិថុនាកន្លងមកនេះ។
-->
លោកស្រីបណ្ឌិតភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល អាជ្ញាធរជាតិអប្សរា លោក Tani-nai Ichitomo អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក Pierre Vincent ទីប្រឹក្សាកិច្ចសហប្រតិបត្តិការវប្បធម៌ស្ថានទូតបារាំងប្រចាំកម្ពុជា និងលោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា។
លោកឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាថ្លែងថា នៅក្នុងកិច្ចប្រជុំនេះ តំណាងអង្គការយូណេស្កូ (UNESCO) ប្រចាំនៅភ្នំពេញ យល់ឃើញថា អាយស៊ីស៊ី-អង្គរ ជាឆ្អឹងខ្នងមួយរបស់កម្ពុជា ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ក្នុងកិច្ចការថែរក្សា និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌។
លោកបន្តថា “ដោយសារតែតាមរយៈបទពិសោធន៍នេះហើយទើបឃើញថា រមណីយដ្ឋានរបស់កម្ពុជាមួយចំនួន ត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដូចជាប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក ហើយនិងឆាប់ៗនេះ នឹងមានការចុះបញ្ជីប្រាសាទកោះកេរទៀត។ លោកបន្តថា កិច្ចប្រជុំនេះក៏សង្កេតឃើញថា ពី១ឆ្នាំ ទៅ១ឆ្នាំ អ្នកជំនាញជាតិរបស់កម្ពុជា កាន់តែបង្កើនគុណភាពនៃសមត្ថភាពរបស់ខ្លួនល្អទៅៗ ហើយនេះជាចំណុចដ៏វិជ្ជមានបំផុត ក្នុងរយៈពេលដែលគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានបំពេញភារកិច្ចរយៈពេល ៣០ឆ្នាំនេះ។
កាលពីថ្ងៃទី ៩ ខែមិថុនា អាជ្ញាធរជាតិអប្សរា និងក្រសួងការបរទេស និងពាណិជ្ជកម្មក្រៅប្រទេសរបស់នូវែលសេឡង់ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើភាពជាដៃគូអំពីគម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរដោយប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គមសេដ្ឋកិច្ច ដែលមានរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨។
អាជ្ញាធរជាតិអប្សរាបានចាត់ទុកថា គម្រោងនេះពិតជាមានសារប្រយោជន៍យ៉ាងខ្លាំង សម្រាប់ជួយឱ្យការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រសម័យបុរាណ កាន់តែមានប្រសិទ្ធភាព ដើម្បីបញ្ចៀសទឹកជំនន់នៅក្នុងតំបន់សៀមរាប-អង្គរ ការទាញអត្ថប្រយោជន៍ពីធនធាន ធម្មជាតិដើម្បីអភិវឌ្ឍសហគមន៍ និងការកសាងសមត្ថភាពធនធានមនុស្សជាដើម។
កាលពីឆ្នាំ ២០២២ បារាំង និងជប៉ុន ដែលជាសហប្រធានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានប្រកាសជួយគាំទ្រលើការអភិរក្ស និងអភិវឌ្ឍន៍ដោយចីរភាព រយៈពេល១០ឆ្នាំទៀត លើការងារបេតិក ភណ្ឌ និងសហគមន៍ ដើម្បីធ្វើឱ្យកិច្ចការអភិរក្ស និងអភិវឌ្ឍតំបន់រម ណីយដ្ឋានអង្គរកាន់តែល្អប្រសើរ។
17.PR , Promotion Feb (W. 1280px x H.671px)
គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៣ ហើយនឹងត្រូវចប់អាណត្តិទី៣ របស់ខ្លួននៅចុងឆ្នាំ២០២៣។ តាមរយៈការប្រកាស នៃសេចក្តីសម្រេចចិត្តនេះ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នឹងបន្តអាណត្តិលើកទី៤ រហូតដល់ឆ្នាំ២០៣៣៕
BPH – All Shop Houses (Main and Sub)
BPH – All Shop Houses (Main and Sub)