[:km]ដោយគង់ សូរិយា
ភ្នំពេញ: រដ្ឋាភិបានបានជំរុញឲ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាកររកប្រាក់ចំណូលឲ្យបាន២៣០០លានដុល្លារធអាមេរិកនៅឆ្នាំ២០១៩នេះ ជាអ្វីដែលហៅថាកំណែទម្រង់និងបង្កើនឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជា។
អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោកហ៊ីវ គឹមហេងបានថ្លែងលើកឡើង នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ចសាខាគយ និងរដ្ឋាករថា ដើម្បីជម្រុញការអភិវឌ្ឍន៍ឲ្យស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ការអនុវត្តន៍កម្មវិធីថវិការ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អង្គភាពគយ ជាអង្គភាពប្រមូលចំណូលមួយបន្ទាប់ពីអង្គភាពពន្ធដារ ក្នុងនោះដើម្បីគៀងគររកចំណូល និងការប្រមូលថវិការឲ្យបានកាន់តែច្រើន សាខាគយទាំងអស់ត្រូវយកចិត្តទុកដាក់ឲ្យបានគ្រប់ៗគ្នា ដើម្បីធ្វើឲ្យឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច ជាពិសេសជម្រុញអនុវត្តន៍តាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលបានកំណត់ឲ្យអង្គភាពគយ នៅក្នុងឆ្នាំ២០១៩នេះរកចំណូលឲ្យបានជាង៩ទ្រីលានរៀល ត្រូវប្រមាណជាង ២៣០០លានដុល្លារអាមេរិក ទៅតាមផែនការកំណត់ដោយច្បាប់។
គណៈអភិបាលនៃអភិបាលខេត្តកណ្តាល លោកម៉ៅ ភិរុណ បានលើកឡើងថា ដើម្បីជម្រុញការងារគយ និងរដ្ឋាករឲ្យមានតម្លាភាព និងប្រសិទ្ធភាព មន្រ្តីគយនៅទូទាំងខេត្តកណ្តាល ត្រូវប្រកាន់ខ្ជាប់នូវក្របសីលធម៌ វិជ្ជាជីវៈ ដើម្បីធានានូវគុណភាព នឹងត្រូវពង្រឹងងការនុវត្តន៍ច្បាប់ បទដ្ឋានគតិយុត្ត និងបទបញ្ជារបស់ថ្នាក់លើ ជាពិសេសការអនុវត្តន៍ ក្រោមគណៈបញ្ជាការខេត្ត ដើម្បីធ្វើយ៉ាងណាអនុវត្តន៍រកចំណូល ទៅតាមផែនការដែលកំណត់ដោយច្បាប់។