គម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យម កប់ក្រោមបាតសមុទ្រ និងអាកាសតភ្ជាប់ខេត្តព្រះសីហនុ និងកោះកុងបានដាក់ដំណើរការ

0
17.PR , Promotion Feb (W. 1280px x H.671px)

ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ លោកកែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងលោកគួច ចំរើន អភិបាលអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការសមិទ្ធផលគម្រោងសាងសង់ ខ្សែបណ្តាញតង់ស្យុងមធ្យមកប់ ក្រោមបាតសមុទ្រ និងអាកាសដែលមានវិសាលភាព គ្របដណ្តប់ខេត្តព្រះសីហនុ និងខេត្តកោះកុង។

ខ្សែតង់ស្យុងនេះ គ្របដណ្តប់តាមបណ្តាកោះជាច្រើន រួមមានពីស្រុកគិរីសាគរ ខេត្តកោះកុង ឆ្លងកាត់កោះម្នាស់ កោះតាទាម ភ្ជាប់មកកោះស្តេច កោះសាមិត កោះអំពិលមកដល់កោះស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង មកដល់សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា  ខេត្តព្រះសីហនុទទួលបានការអភិវឌ្ឍ នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ទន្ទឹមនោះក៏មានហេដ្ឋារចនា តភ្ជាប់ពីភូមិមួយទៅភូមិមួយសម្រា​ប់ប្រជាពលរដ្ឋបានប្រើប្រាស់ និងមានសមិទ្ធផលជាច្រើនផ្សេងៗទៀតដែលបាន នឹងកំពុងកើតមាននាពេលបច្ចុប្បន្ន។

លោកបន្តថា “ថ្ងៃនេះយើងបានតភ្ជាប់បណ្តាញអគ្គិសនី ពីខេត្តកោះកុង មកកាន់សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ហើយអ្នកកោះរ៉ុងមានសំណាងមានបណ្តាញអគ្គិសនីជាតិប្រើប្រាស់ គោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវការអភិវឌ្ឍធនធានមនុស្ស ផ្លូវ ទឹក និងភ្លើង”។ លោកបន្តថា “បណ្តាញអគ្គិសនីនៅលើកោះនេះ និងជួយកាត់បន្ថយ ការចំណាយថវិកាកាន់តែច្រើន សម្រាប់ប្រជាពលរដ្ឋតំបន់កោះ”។

សម្តេចតេជោបានគិតគូរ ពីសុខទុកប្រជាពលរដ្ឋនៅតំបន់កោះ ពិសេសការតភ្ជាប់បណ្តាញអគ្គិសនីជាតិ យើងចង់ធ្វើឱ្យបានលឿន ឆាប់ ហើយខ្សែបណ្តាញអគ្គិសនីនេះ មានប្រវែងជាង១០០គីឡូម៉ែត្រ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា លោកកែវ រត​នៈបានមានប្រសាសន៍ថា ជំនួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន សូមអបអរសាទរសមិទ្ធផលនេះ ដែលបងប្អូនទទួលបានអគ្គិសនីបណ្តាញជាតិប្រើប្រាស់ ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់សង្កាត់កោះរ៉ុងដូចជា ទី១ ភ្លើងបណ្តាញជាតិ២៤ម៉ោង ព្រោះការផលិតភ្លើងរបស់យើងមានគ្រប់គ្រាន ទី២ អគ្គិសនីចេញពីថាមពលស្អាត ទី៣ ភ្លើងដែលមានតម្លៃថោក ជាភ្លើងអនុគ្រោះ រដ្ឋជាអ្នកចេញថ្លៃខាតជំនួសប្រជាពលរដ្ឋ។

លោកបន្តថា ការបេ្តជ្ញារបស់សម្តេចតេជោ ហ៊ុន សែន មិនឱ្យអគ្គិសនីឡើងថ្លៃ ពិសេសគឺចង់ឱ្យអ្នកកោះរ៉ុង មានទឹកស្អាត ភ្លើងរបស់រដ្ឋប្រើប្រាស់ដូចប្រជាពលរដ្ឋនៅដីគោក។ វឌ្ឍនភាព២៥ឆ្នាំ កម្ពុជាទទួ​លបានសុខសន្តិភាព និងការអភិវឌ្ឍ ទើបយើងរៀបចំប្រភពអគ្គិសនីប្រើដោយមានដូចជា ១.វារីអគ្គិសនី ២.អគ្គិសនីប្រើដោយធ្យូងថ្ម ៣.អគ្គិសនីប្រើដោយថាមពលព្រះអាទិត្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here