ក្រុមហ៊ុនមួយគ្រោងអភិវឌ្ឈន៍មជ្ឈមណ្ឌលពាណិជ្ជកម្មទេសចរណ៍ដ៏ធំមួយនៅក្រុងព្រះសីហនុ

0

ដោយៈ ស៊ីវ ម៉េង

        ព្រះសីហនុៈ អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើនបានបញ្ជាក់ថា សម្រាប់ខេត្តព្រះសីហនុមកដល់ពេលនេះ នៅតែជាគោលដៅចាប់អារម្មណ៍យ៉ាងសំខាន់សម្រាប់វិនិយោគ។

លោកបញ្ជាក់ក្នុងពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ និងសមាជិកសភាពាណិជ្ជកម្មខេត្តព្រះសីហនុកាលពីថ្ងៃទី២០ មិថុនាថា ដោយសាររាជរដ្ឋាភិបាលបានរៀប​ចំផែនការមេ ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្រោមការគាំទ្របច្ចេកទេសពីវិទ្យាស្ថាន ស៊ិនជិន (ប្រទេសចិន) ឈានស្ទើរទៅបញ្ចប់ការរៀបចំផែនការមេ នៅតែរង់ចាំការសម្រិ​តសម្រាំង ពិនិត្យសម្រេចចុងក្រោយ និងសុំការគាំទ្រពីរាជរដ្ឋាភិបាល ដើម្បីដាក់ឱ្យប្រើប្រាស់ផែនការមេ ជាត្រីវិស័យដ៏សំខាន់សម្រា​ប់ចង្អុ​លទិសអភិវឌ្ឍនៅខេត្តព្រះសីហនុរបស់យើង។លោកបន្តថា កិច្ចសហប្រតិបត្តិការនេះ ត្រូវបានយកចិត្តទុកដាក់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានកំពុងខិតខំជំរុញលើកទឹកចិត្ត ដើម្បីឱ្យអនុវត្តឱ្យបានពេញលេញ និងជាការគាំទ្រដោយផ្ទាល់ទទួលបានអត្ថប្រយោជន៍ ពីការគិតគូររបស់រាជរដ្ឋាភិបាល ហើយមានអ្នកវិនិយោគកំពុងចាប់យកឱកាស ធ្វើការវិនិយោគប្រមូលផ្តុំចំនួ​ន៣ នៅខេត្តនេះ។

គំរោងវិនិយោគចំនួនបីនោះមានដូចជា ក្រុមហ៊ុនមួយកំពុងបានរៀបចំកែលម្អតារាងវាយកូនហ្គោល នៅតំបន់រាម ដែលការវិនិយោគជាផ្នែកមួយ នៃការទាក់ទាញផលិតផលទេសចរណ៍មួយថ្មី សម្រាប់ខេត្តរបស់យើងផងដែរ នៅខាងមុខទីលានតេជោ កំពុងរៀបចំបើកការដ្ឋានសាងសង់រួមមានដូចជា សណ្ឋាគារ ខុនដូ ផ្សារ សួនចញ្ចឹមត្រី វាបានផ្តល់ផលិត ផលទេសចរណ៍មួយយ៉ាងធំធេង ហើយគម្រោងនេះគ្រោងបើកការដ្ឋាន នៅចុងឆ្នាំ២០២៣ខាងមុខនេះ។លោកគួច ចំរើនបានបន្តថា មានផ្សារថ្មីមួយ កំពុងធ្វើការវិនិយោគ ហើយវាជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ថ្មីមួយនៅខេត្តព្រះសីហនុ ដែលពួកគាត់ចាប់យកឱកាសវិនិយោគ នៅខេត្តព្រះសីហនុ ដែលមានសក្តានុពល ហើយក៏ជាការលើកមុខមាត់ខេត្តព្រះសីហនុ។

លោកបន្តថា ដូច្នេះសភាពាណិជ្ជកម្មមានភារកិច្ច ក្នុងការធ្វើទំនាក់ទំនងជាមួយវិនិយោគ និងត្រូវដឹងអំពីចំនួន និងគោលបំណងគោលដៅវិនិយោគថ្មីប៉ុន្មាន ចាស់ប៉ុន្មានដែលកំពុងបន្តរកស៊ី នៅខេត្តព្រះសីហនុ បើសភាពាណិជ្ជកម្មរបស់យើង គ្រប់គ្រងបញ្ហាទាំងនេះបាន ធ្វើឱ្យស្ថានភាពអ្នកវិនិយោគមកកាន់ ខេត្តព្រះសីហនុកាន់តែច្រើថែមទៀត យើងមានលទ្ធភាពចែករំលែកព័ត៌មានល្អៗ ដល់អ្នកវិនិយោគ ហើយរដ្ឋបាលខេត្តលើកទឹកចិត្ត និងគាំទ្រដល់អ្នកវិនិយោគ ដែលមានបំណង មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here