លោកគួច ចំរើនៈគំរោងវិនិនិយោគដែលមានទុនក្រោម៥លានដុល្លារមិនចាំបាច់ស្នើសុំដល់CDCទេ

0

ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើនបានថ្លែងទៅកាន់សមាជិក សភាពាណិជ្ជកម្មខេត្តនេះថា គំរោងអភិវឌ្ឍន៍ដែល​មានតម្លៃចាប់ពី៥លា​នដុល្លារអាមេរិកចុះ មិនចាំបាច់ស្នើសុំក្រុមប្រឹក្សាអភិវឌ្ឍន៍(CDC)ទេ។

        លោកបានមានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើញជួបសំ​ណេះ​សំណាលជាមួយសមាជិក សមាជិកាសភាពាណិជ្ជកម្ម និងអាជីវករក្នុងខេត្តព្រះសីហនុ នៅសណ្ឋាគារសុខាកាលពីដើមសប្តាហ៍នេះ។លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ សមាជិក សមាជិកាសភាពាណិជ្ជកម្មខេត្ត អាជីវករ ពាណិជ្ជករក្នុងខេត្តព្រះសីហនុ ដើម្បីធ្វើឱ្យខេត្តរបស់យើងរីកចម្រើន ត្រូវធ្វើសិក្ខាសាលាផ្សព្វផ្សាយជូនដល់អ្នកវិនិយោគជាតិ អន្តរជាតិនៅខេត្តព្រះសីហនុ ចាប់ពីខែកញ្ញាតទៅ ជាឱកាសមួយដ៏ល្អសម្រាប់អ្នកវិនិយោគ ប្រសិនបើបងប្អូនចង់វិនិយោគនៅខេត្តព្រះសីហនុ មិនចាំបាច់ទៅសុំសិទ្ធិវិនិយោគនៅ CDC នោះទេ ចំពោះការវិនិយោគ មានដើមទុនក្រោម៥លានដុល្លាអាមេរិក។

លោកបន្តថា “គ្រាន់តែស្នើសុំមកអនុគណៈកម្មការ វិនិយោគខេត្តព្រះសីហនុ និងផ្តល់ភាពងាយស្រួលផ្នែករដ្ឋបាល សម្រាប់អ្នកវិនិយោគនៅខេត្តព្រះសីហនុ យើងគួរតែផ្សព្វផ្សាយឱ្យបានទូលំទូលាយ ផ្តល់ភាពងាយស្រួលដល់បងប្អូនអាជីវករ ពាណិជ្ជកររបស់យើងរួមចំណែកដល់ការវិនិយោគនៅខេត្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសង្គមកាន់តែល្អប្រសើរថែមទៀត”។លោកបន្តថា “សង្ឃឹមថា ពាណិជ្ជករនឹងអុ្នកវិនិយោគ បានស្វែងយល់បញ្ហានេះកាន់តែច្បាស់ និងមានទំនុកចិត្ត ឈានទៅរកជោគជ័យសម្រាប់យើងទាំងអស់គ្នា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here