តម្លៃដែកសំណង់ធ្លាក់ថ្លៃ១០ខែជាប់ៗគ្នាក្នុងទីផ្សារវៀតណាម

0

សុខុម

ហាណូយ : ទោះបីជាតម្រូវការដែកសំណង់បានកើនឡើងជាង២៦%ក្នុងខែឧសភា ធៀបនឹងខែមេសា យ៉ាងណាក្ដី ក៏តម្លៃដែកសំណង់បានធ្លាក់ថ្លៃ១០ខែជាប់ៗគ្នាក្នុងទីផ្សារវៀតណាម ហើយបណ្ដាសហគ្រាសផលិតដែករំពឹងថាពួកគេនឹងជួបការលំបាកបន្តទៀត។

របាយការណ៍ប្រចាំខែរបស់សមាគមដែកថែបវៀតណាម (VSA) បង្ហាញថា ទិន្នផលដែកសំណង់បានកើនឡើង១៤,១៨%ក្នុងខែឧសភា បើធៀបនឹងខែមេសា ឈានដល់៨១២.០៨៥តោន។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយនៅថ្ងៃសុក្រ ទី២៣ ខែមិថុនានេះ។

ការលក់ផលិតផលដែកក្នុងខែឧសភា បានកើនឡើង២៦,០៨%ឈានដល់៩២៧.៦១៨តោន ប៉ុន្តែគ្មានការប្រែប្រួលច្រើននោះទេបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ វត្ថុធាតុដើមបានឡើងថ្លៃបន្តិចនៅចុងខែឧសភា និងបន្តឡើងថ្លៃដល់ខែមិថុនា។ ទោះជាយ៉ាងណា ដោយសារតម្រូវការធ្លាក់ចុះ បណ្ដាសហគ្រាសផលិតដែកថែបត្រូវកាត់ទម្លាក់ថ្លៃជាបន្តបន្ទាប់ ហើយបានស្វែងរកការឧបត្ថម្ភធន។នៅទីផ្សារក្នុងស្រុក គិតត្រឹមថ្ងៃទី១៥ ខែមិថុនា សហគ្រាសផលិតដែកមួយចំនួនបានទម្លាក់ថ្លៃចន្លោះពី៤,២៥ដុល្លារ ដល់១១,៥០ដុល្លារ ក្នុងមួយតោនសម្រាប់ដែករ៉ូឡូ ដោយធ្លាក់ថ្លៃមកនៅត្រឹមចន្លោះពីប្រមាណ៥៩០ដុល្លារ ដល់៦៣០ដុល្លារ ក្នុងមួយតោន។

ទោះជាយ៉ាងណា សហគ្រាសផលិតដែកទាំងនោះបានរក្សាតម្លៃឱ្យនៅដដែលក្នុងតម្លៃប្រមាណ៦៤០ដុល្លារ ក្នុងមួយតោនសម្រាប់ដែកថ្នាំងអំពៅ។ នេះបើយោងតាមសារព័ត៌មាន Vietnam Post ចុះផ្សាយកាលពីថ្ងៃកាលពីដើមសប្ដាហ៍នេះ៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here