ដោយៈ គង់ សូរិយា
សៀមរាបៈ សមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC) និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្សេងៗពាក់ព័ន្ធនឹងគម្រោងមួយចំនួន ដើម្បីរៀបចំផែនការអភិវឌ្ឍខេត្តសៀមរាប។
លោក Johnny Mo នាយកសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC) បានថ្លែងប្រាប់លោកទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តថា លោកមានគម្រោងមួយចំនួន៥ ដើម្បីចូលរួមចំណែកការអភិវឌ្ឍខេត្តសៀមរាប កាន់តែប្រសើរបន្ថែមទៀត ពិសេសជួយដល់ប្រជាពលរដ្ឋឱ្យមានការងារធ្វើផងដែរ។
ជាមួយនឹងគម្រោងទាំង ៥គម្រោង គឺផ្តោតទៅលើការងារសំខាន់ៗជាច្រើនដូចជា
ទី១. គម្រោងសេវាកម្មដឹកជញ្ជូនអគ្គិសនី
ទី២.គម្រោងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា
ទី៣. គម្រោងមជ្ឈមណ្ឌលផលិតកម្មភាពយន្ត និងតន្ត្រីរបស់កម្ពុជា
ទី៤. គម្រោងគ្រប់គ្រងសណ្ឋាគារ និងអចលនទ្រព្យ និងទី៥. គម្រោងសាងសង់ផ្ទះចូលនិវត្តន៍។
លោកអភិបាលខេត្តសៀមរាប ទៀ សីហា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Johnny Mo នាយកសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC) និងសហការី ដែលបានចូលជួបសម្តែងការគួរសម និងបង្ហាញអំពីគម្រោងទាំង៥គម្រោង សម្រាប់អភិវឌ្ឍន៍ខេត្តសៀមរាបបន្ថែម ពិសេសគឺការផ្តល់ការងារជូន ដល់ប្រជាពលរដ្ឋថែមទៀតផង៕






