ប្រធានCHAអះអាងថា អត្រាប្រើប្រាស់បន្ទប់សណ្ឋាគារមានការ កើនឡើងជាប្រចាំ

0
17.PR , Promotion Feb (W. 1280px x H.671px)

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ប្រធានសមាគមសណ្ឋាគារកម្ពុជា(Cambodia Hotel Association) លោកឌិន សុមេធារិទ្ឋបានថ្លែងថា ទីផ្សារសណ្ឋាគារនៅកម្ពុជា កំពុងមានភាពប្រសើរឡើងពីមួយខែទៅមួយខែ។

លោកបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកា​លពីចុងសប្តាហ៍មុនថា អត្រាគ្របដណ្តប់នៃការប្រើប្រាស់ បន្ទប់សណ្ឋាគារទាំងនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងក្រុងព្រះសីហនុមានការកើនឡើងជាប្រចាំ ដោយសារការវិលត្រលប់ របស់ភ្ញៀវទេសចរណ៍អន្តរជាតិ មកទស្សនាកម្ពុជាបានកើនឡើងជាប្រចាំលោកបន្តថា “ជាក់ស្តែងរយៈពេល៥ខែដើមឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង២លាននាក់ ដែលនេះជាតួលេខអាចជឿជាក់បាន និងជាការអបអរសាទរសម្រាប់កម្ពុជា”។ លោកបញ្ជាក់ថា “តួលេខភ្ញៀវទេសចរណ៍ត្រូវបានកត់ត្រា នៅតាមច្រកព្រំដែននានា និងតាមអាកាសយានដ្ឋានទាំងបីរបស់កម្ពុជា”

ក្រសួងទេសចរណ៍កម្ពុជាបានព្យាករណ៍ថា ឆ្នាំ២០២៣នេះកម្ពុជារំពឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ ប្រមាណ៤,៥លាននាក់ ។យោងតាមរបាយការណ៍ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបង្ហាញថា បច្ចុប្បន្នកម្ពុជាទទួលបាន ជើងហោះហើរពីបណ្តាប្រទេសនានាកើនឡើងជាប្រចាំ ដោយមួយសប្តាហ៍កម្ពុជាទទួ​លបានជើងហោះហើរ អន្តរជាតិជាង៤០០លើក និងរំពឹងកើនឡើងនាពេលខាងមុខជាបន្តបន្ទាប់ទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here