មន្រ្តីរដ្ឋាភិបាលនិងព្រឹទ្ឋសភាសិក្សាគំរោងវិនិយោគវារីអគ្គិសនី និងគំរោងថាមពលព្រះអាទិត្យធំៗចំនួន៦

ចែករំលែក

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ ក្រុមមន្រ្តីជំនាញព្រឹទ្ឋសភា និងរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានជួបគ្នាដើម្បីសិក្សា និងពិនិត្យសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៦។

កិច្ចប្រជុំដែលបានធ្វើកាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយលោកបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការ បានជួបពិភាក្សាការងារជាមួយ នឹងតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយលោកស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។

ក្រុមមន្រ្តីស្ថាប័នជាន់ខ្ពស់ទាំងពីរ បានជួបគ្នាដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាង​ច្បាប់ចំនួនដូចជា ទី១- សេចក្តីព្រាងច្បាប់​​ស្ដីពី​ការអនុម័តយល់ព្រម លើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុនខ្មែរអេឡិកទ្រីខល ផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍវារី អគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព៧០មេហ្គាវ៉ាត់ ផ្គបគ្នាជាមួយគម្រោងអភិវឌ្ឍវារីអគ្គិសនី ស្ទឹងវាលថ្មកំបុត អានុភាព ១០០មេហ្គាវ៉ាត់ ខេត្តកោះកុង។

ទី២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុនឡាក់ឃី សូឡា ផៅវ័រ ឯ.ក សម្រាប់គម្រោងអភិវឌ្ឍ ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺ ព្រះអាទិត្យអានុភាព៨០មេហ្គាវ៉ាត់ ខេត្តព្រៃវែង។

ទី៣- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុនស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍស្ថានីយ ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១៥០មេហ្គាវ៉ាត់ ខេត្តពោធិ៍សាត់។

ទី៤ –សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុនស្នេថេកខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍស្ថានីយ ផលិតអគ្គិសនីដើរដោយថាមពលពន្លឺ ព្រះអាទិត្យអានុភាព៦០មេហ្គាវ៉ាត់ ខេត្តស្វាយរៀង។

ទី៥- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុនស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍស្ថានីយ ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៦០មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង។

ទី៦- សេចក្តីព្រាងព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុនស្ទឹងមេទឹក ហាយដ្រផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងមេទឹក អានុភាព១៥០មេហ្គាវ៉ាត់ ខេត្តកោះកុង៕

 


ចែករំលែក