អ្នកឧកញ៉ាបណ្ឌិតយូ សាម៉េតបង្ហាញវិធីសាស្រ្តវិនិយោគដីធ្លី

0

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ អ្នកឧកញ៉ាបណ្ឌិតយូ សាម៉េត ដែលមានក្រុមហ៊ុនជាច្រើននៅក្នុងដៃ បានបង្ហាញវិធីសាស្រ្តលើការវិនិយោគដីធ្លី ដើម្បីទទួលបានផល​ចំណេញ។

អ្នកឧកញ៉ាបានមានប្រសាសន៍ក្នុងកម្មវិធីមួយ ដែលរៀបចំដោ​យសមាគមIDIកាលពីល្ងាចថ្ងៃទី២៧ មិថុនាថា ការទិញដីធ្លី យើងត្រូវសួរខ្លួន​​ឯងថា យើងទិញយកចំណេញពីដីធ្លី ឬទុកសាងសង់អាគារអ្វីមួយ។ យើងត្រូវសួរថា តើចំណូលបានពីដីធ្លី ឬបានពីការសាងសង់អាគារជួល តើមានផលចំណេញត្រលប់ពីការវិនិយោគឬទេ?

អ្នកឧកញ៉ាបន្តថា “លុយយើងមានការប្រាក់ ហេតុនេះយើងត្រួវប្រុងប្រយ័ត្ន ព្រោះបើបើយើងប្រើប្រាស់លុយមិនគិតទេ យើងនឹងក្រ ហើយបើយើងមិនខ្លាចក្រទេ យើងនឹងក្រ”។ លោកបន្តថា “លុយមានពីរ គឺលុយគួរចាយ និងលុយ​មួយទៀតមិនគួរចាយ យើងគួរដឹងថាលុយណាគួរចាយ និងមិនគួរចាយ ហើយបើយើងមិនយល់ពីការចាយលុយទេ យើងនឹងក្រ”

អ្នកឧកញ៉ាបណ្ឌិតយូ សាម៉េតបានបន្តថា ក្នុងស្ថានភាព និងកាលៈទេសៈបែបនេះ បើមានដីតម្លៃជាង២ទៅ៣លាន ហើយម្ចាស់លក់ក្នុងតម្លៃជាងឬ១លានដុល្លារ លោកនឹងទិញ ព្រោះវានឹងលុយផលចំណេ ញនាពេលអនាគត

ទស្ស​នប្រើប្រាស់ទុនអំឡុងពេលមានវិបត្តិ ត្រូវបានមហាសេដ្ឋីទី១​នៅទីក្រុងហុង កុង គឺលោកលី កាស៊ីងយកមកប្រើប្រាស់ នៅអំឡុងទសវត្សរ៍ទី៦០ ដែលពេលនោះទីផ្សារដីធ្លី ក៏ដូចជាអចលនទ្រព្យនៅទីក្រុងនេះបានដាំក្បាលចុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here