ដោយ: គង់ លាងហួរ
អន្តរជាតិ: សមាគមសណ្ឋាគារថៃ (THA) បានឯកភាពបទប្បញ្ញ ត្តិថ្មីរបស់ក្រសួងមហាផ្ទៃ ដែលនឹងអនុញ្ញាតឱ្យកន្លែងស្នាក់នៅតូចៗដំណើរការមុនឆ្នាំ២០១៦ អាចចុះឈ្មោះជាសណ្ឋាគារបាន ដោយ រដ្ឋាភិបាល នឹងអាចទទួលបានប្រាក់ចំណូលពន្ធបន្ថែមទៀត។
លោក Udom Srimahachota អនុប្រធានរបស់សមាគម THA បានលើកឡើងថា ការបន្ថែមសណ្ឋាគារ ដែលបានចុះបញ្ជីថ្មីនឹងជំរុញការប្រកួតប្រជែង ដោយយុត្តិធម៌សម្រាប់សណ្ឋាគារ លំដាប់ផ្កាយ២ ដល់ផ្កាយ៣ ដែលស្ថិតនៅលំដាប់ដូចគ្នា ជាមួយនឹងកន្លែងស្នាក់នៅតូចៗ ជាពិសេសទាក់ទងនឹងការបង់ពន្ធ។
កាលពីថ្ងៃទី២០ ខែមិថុនា ក្រសួងមហាផ្ទៃបានប្រកាសថា បទប្បញ្ញត្តិដែលអនុញ្ញាត ឱ្យអគារប្រភេទផ្សេងទៀត ដែលមិនសមស្របតាមនិយមន័យនៃ “សណ្ឋាគារ” ដែលស្របទៅតាមច្បាប់ស្តីពីសណ្ឋាគារ ប៉ុន្តែបានបើកដំណើរការមុនថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៦ អាចចុះឈ្មោះបានសម្រាប់អាជ្ញាប័ណ្ណសណ្ឋាគារ។
-->
នៅក្រោមបទប្បញ្ញត្តិនេះ គេមិនតម្រូវឱ្យកែតម្រូវធាតុផ្សំ នៃរចនាសម្ព័ន្ធ ដូចជា កន្លែងទំនេរចាំបាច់ និងជណ្តើរនោះទេ ប៉ុន្តែអគាររបស់ពួកគេត្រូវតែមានគ្រឹះរឹងមាំ និងវិធានការសុវត្ថិភាពអគ្គីភ័យនៅនឹងកន្លែង។
ចំណែកឯ តម្រូវការបន្ថែមគឺជាភស្តុតាង នៃការបង់ពន្ធលើអចលនទ្រព្យ និងដីធ្លី និងការផ្សាយពាណិជ្ជកម្ម តាមគេហទំព័រ ដើម្បីធានាថា កន្លែងស្នាក់នៅរបស់ពួកគេ បានដំណើរការតាំងពីមុនថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦។
មុនពេលបទប្បញ្ញត្តិចុងក្រោយនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ ក្រសួងមហាផ្ទៃ ធ្លាប់បានបន្ធូរបន្ថយយ៉ាងខ្ជាប់ខ្ជួន នូវច្បាប់នានាដើម្បីអនុញ្ញាតឱ្យប្រតិបត្តិករខ្នាតតូច ចុះឈ្មោះជាសណ្ឋាគារបាន។
ទោះបីជាយ៉ាងណាក្តី ដោយសារតែមានឧបសគ្គទាក់ទងនឹងរចនាសម្ព័ន្ធអគារដែលមានស្រាប់ ដែលមិនអាចផ្លាស់ប្តូរ ឬកែសម្រួលបាន កន្លែងស្នាក់នៅតូចៗភាគច្រើន មិនអាចចុះឈ្មោះនៅក្រោមច្បាប់សណ្ឋាគារបាននោះទេ។
លោក Udom បានអះអាងថា ការចោទជាសំណួរទាក់ទងនឹងការប្រព្រឹត្តអយុត្តិធម៌ អាចកើតមានឡើង ពីសំណាក់ប្រតិបត្តិករមួយចំនួន ដែលបានបោះទុនវិនិយោគ ក្នុងការកែតម្រូវអចលនទ្រព្យរបស់ពួកគេឱ្យស្របតាមច្បាប់ពីមុន ដូចជា ការកាត់បន្ថយចំនួនបន្ទប់ ដើម្បីពង្រីកទំហំSpace បន្ថែមទៀត៕