Capital Investment ចូលរួមសហការគៀងគរអ្នកវិនិយោគ មកកាន់កម្ពុជា

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុនវិនិយោគCapital Investment នៃប្រទេសសឹង្ហបុរី បានជួបជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជា ដោយផ្តោតកិច្ចពិភាក្សាស្ដីពីការកៀរគរវិនិយោគគិនបរទេស មកធ្វើពាណិជ្ជកម្មនៅកម្ពុជា។

ព៌តមាននេះ ត្រូវបានលើកឡើងក្នុងជំនួបរវាងព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រីទទួលភារ:កិច្ច ជួយដល់កិច្ចការវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ និងកំណែ​ទម្រង់អភិបាលកិច្ច។

លោកព្រាប កុល បានជួបជាមួយប្រតិភូនៃក្រុមហ៊ុនវិនិយោគ Capital Investment ដែលរួមមាន ក្រុមហ៊ុន  PIF Capital តំណាងដោយលោក Jonathan Por ក្រុមហ៊ុន Antz Capital តំណាងដោយ លោកស្រី Grace Lim និងក្រុមហ៊ុន Growth Partners Asia តំណាងដោយ លោក MoZidan ដើម្បីទទួលស្វាគមន៍ សម្ដែងការគួរសម សំណេះ​សំណាល និងចែករំលែកព័ត៌មា​ន អំពីគោលនយោបាយពាណិជ្ចកម្ម និងការវិនិយោគនៅកម្ពុជា។លោកព្រាប កុល បានបង្ហាញពីគោលជំហរ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ និងការការពារដល់ការវិនិយោគ ផ្ទាល់របស់បរ​ទេសនៅក្នុងប្រទេសកម្ពុជា។

លោកJonathan Por បានជម្រាបជូន អំពីគម្រោងវិនិយោគដែលនឹងជួយដល់សហគ្រាសហធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីទទួលបាននូវមូលនិធិវិនិយោគ ពីក្រៅប្រទេស និងដើម្បីអាចចុះបញ្ជីឡើង ទីផ្សារមូលប័ត្រនៅក្នុងនិងក្រៅប្រទេស។ តាមរយៈការវិនិយោគនេះ ក៏មានភ្ជាប់ជាមួយនូវគម្រោងសប្បុរសធម៌ ដើម្បីលើកកម្ពស់វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវ:ផងដែរ

លោកព្រាប កុល សន្យាជួយគាំទ្រអោយមានយន្តការ វាយតម្លៃនិងពង្រឹងសមត្ថភាពសហគ្រាសកម្ពុជា ដើម្បីបំពេញលក្ខខណ្ឌ និងតម្រូវការរបស់ដៃគូវិនិយោគបរទេស។

លោកបានជម្រាបជូនប្រតិភូទាំងអស់ថា រាល់ការវិនិយោគ និងការធ្វើពាណិជ្ជកម្មនៅកម្ពុជា ត្រូវរៀបចំទៅតាមនីតិវិធីឲ្យបានត្រឹមត្រូវ ពោល គឺត្រូវឆ្លងកាត់ក្រុមប្រឹក្សាដើម្បីអភិវឌ្ឍន៍កម្ពុជា (CDC) ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីឲ្យកិច្ចការវិនិយោគ និងកិច្ចការពាណិជ្ជកម្មទាំងនោះទទួលបានការការពារស្របច្បាប់

LEAVE A REPLY

Please enter your comment!
Please enter your name here