រដ្ឋាភិបាល​នឹងសិក្សា​លើ​ការកាត់បន្ថយ​ចំនួន​ថ្ងៃ​ឈប់សំរាក​ប្រចាំឆ្នាំ

0

[:km]ដោយ គង់ សូរិយា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាងថា រដ្ឋាភិបាល​នឹង​ពិនិត្យ ពិភាក្សា​ឡើងវិញ អំពី​ចំនួន​ថ្ងៃ​ឈប់សំរាក​ប្រចាំឆ្នាំ​ឡើងវិញ នាពេលឆាប់ៗខាងមុខនេះ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក​អូន ព័​ន្ឋ​មុនី​រ័ត្ន​បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃទី៣០ មករា កន្លងមក​ថា រដ្ឋាភិបាល​នឹង​ពិនិត្យ និង​ពិភាក្សា​ឡើងវិញ​អំពី​ថ្ងៃ​ឈប់សម្រាក​ឡើងវិញ​នាពេល​ខាងមុខនេះ។ ទោះជា​យ៉ាងណា​លោក​មិន​បញ្ជាក់​ពី​ព៌​ត​មាន​លំអិត​ថា ពេលណា​ដែល​កិច្ចពិភាក្សា​នឹងត្រូវ​រៀបចំឡើង​នោះទេ។

យោងតាម​ប្រតិទិន​ឈប់សំរាក​ប្រចាំឆ្នាំ​របស់​កម្ពុជា កាលពី​ឆ្នាំ២០១៩ កម្ពុ​ជាមាន​ថ្ងៃបុណ្យ ដែល​ត្រូវ​ឈប់សំរាក​ប្រចាំឆ្នាំ​របស់​កម្ពុ​ជាមាន​ចំនួន២៨ថ្ងៃ ដែល​ចំនួន​នេះ​មិនទាន់​រាប់បញ្ចូល​ថ្ងៃ​សៅរ៍ ឬ​អាទិត្យ​ឬ​ថ្ងៃ​បន្ថែម​នោះទេ។

លោក​ឧកញ៉ា​លឹម ហេង​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែងថា ទាក់ទង​បញ្ហា​ថ្ងៃ​ឈប់សំរាក​នេះ សភាពាណិជ្ជកម្ម និង​ក្រសួង​ការងារ​បាន​លើក​ពី​បញ្ហា​នេះ​ទៅកាន់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​អូន ព័​ន្ឋ​មុនី​រ័ត្ន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​ឯកឧត្តម​បាន​ឯកភាព​នឹង​ទទួល​យកទៅ​សិក្សា ដែល​នេះ​ជា​សញ្ញា​ភ្លើង​ខៀវ​មួយ​សំរាប់​កម្ពុជា។

លោក​បន្តថា “ការកាត់បន្ថយ​ថ្ងៃ​ឈប់សំរាក ជាការ​ចូលរួម​កាត់បន្ថយ​ថ្លៃដើម​ក្នុង​ការផលិត ហើយ​នៅ​កម្ពុ​ជាមាន​បញ្ហា​រឿង​ថ្ងៃ​ឈប់សំរាក​ច្រើនជាងគេ ដោយ​មួយ​ឆ្នាំមាន​ចំនួន២៨ថ្ងៃ​នៅ​ឆ្នាំ២០១៩នេះ។លោក​បន្តថា “បើ​ថ្ងៃ​ឈប់សំរាក​ចំ​ថ្ងៃ​សៅរ៍​ឬ​អាទិត្យ​ហើយ​លើក​ថ្ងៃ​ទៀត គឺជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​មាន​ការស្ទះ​សង្វាក់​ផលិតកម្ម​មួយចំនួន។

លោក​ឧកញ៉ា​លឹម ហេង​បាន​បន្តថា ប្រាក់ខែ​គោល​របស់​កម្មករ និយោជិត​ខ្ពស់​ហើយ ហេតុនេះ​គួរ​កាត់បន្ថយ​ថ្ងៃ​ឈប់សំរាក​ខ្លះ ហើយ​លោក​រំពឹងថា​សម្តេច​តេ​ជោ​លោក​នឹង​ពិចារណា​លើ​រឿងនេះ៕[:]

LEAVE A REPLY

Please enter your comment!
Please enter your name here