អ្នកអភិវឌ្ឍន៍កំពុងពន្លឿនហេដ្ឋារចនាសម្ព័ន្ឋគំរោងឋានសួគ៌លំហែរ និងត្រៀមចាប់ផ្តើមគំរោងថ្មី

0

ដោយៈ គង់ សូរិយា

        កំពត/តាកែវៈ ជាមួយនឹងទំនុកចិត្តពីអតិថិជន និងការគាំទ្រជាបន្តបន្ទាប់ អ្នកអភិវឌ្ឍន៍គំរោងឋានសួគ៌លំហែរ បាននិងកំពុងពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័​ន្ឋរបស់គំរោងនេះ ដើម្បីសម្រេចតាមក្តីស្រម៉ៃរបស់អតិថិជន។

ជាមួយនឹងបទពិសោធន៍អភិវឌ្ឍន៍ដីលំហែរជាច្រើន និងទទួលបានជោគជ័យ លោកCooler Tan អគ្គនាយកក្រុមហ៊ុនYoungsia Real Estate  បានមានប្រសាសន៍ឲ្យដឹងថា ជាមួយផែនការអភិវឌ្ឍន៍ និងការគាំទ្រពីអតិថិជន លោកបាននិងកំពុងចំណាយទុនរាប់ម៉ឺនដុល្លារជារៀងរាល់ខែ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ លើគំរោងរបស់យើង ព្រោះយើងមិនអាចទុកចោលនោះទេ។

លោកបន្តថា “ជាមួយមូលដ្ឋានគ្រឹះដើមទុនដែលយើងមាន និងកេរ្ត៍ឈ្មោះយើងបាន និងកំពុងកសាងនៅក្នុងទីផ្សារនេះ ក្រុមហ៊ុនមិនធ្វើឲ្យអតិថិជនខកបំណងឡើយ”។ លោកបន្តថា “គំរោងរបស់យើងនឹងស្អាត និងទាក់ទាញ ហើយយើងបានធ្វើលើសពីអ្វី ដែលអតិថិជន មិនធ្លាប់ស្រម៉ៃដល់”

គំរោងដីលំហែរ ឋានសួគ៌លំហែរ បាននិងកំពុងសាងសង់ស្រះទឹកដ៏ធំ ដែលមានសាងសង់ខ្ចូស កន្លែងស្ទូចត្រីកំសាន្ត សួនច្បារ ដើមផ្កាចម្រុះព៌ណ ផ្កាលឿងរាជចំនួន២០០០ដើម បាននិងកំពុងចាប់ផ្តើម​ដាំនៅក្នុងគំរោងនេះ ខណៈដែលហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀតបាននិងកំពុងរៀបចំឡើងយ៉ាងលឿនផងដែរ។

ប្រធានផ្នែកទីផ្សារនៃគំរោងឋានសួគ៌លំហែរ លោកណុប ម៉ានុតបានមានប្រសាសន៍ឲ្យដឹងផងដែរថា នៅពេលគំរោងនេះសាងសង់បញ្ចប់ ក្រុមហ៊ុននឹងរៀបចំខ្ចូសសំរាប់អង្គុយលេង ដល់ភ្ញៀវទេសចរ​ណ៍ជាតិ និងអ​ន្តរជាតិ ដែលទៅកំសាន្តនៅតំបន់នេះដោយឥតគិតថ្លៃ។

លោកបន្តថា “ស្រះទឹកលំហែរនេះ នឹងបញ្ចប់ការសាងសង់នៅដដើមខែមិថុនាខាងមុខនេះ ដែលពេលសាងសង់ចប់យើង នឹងរៀបចំលំអរដាំផ្កា ដាក់ត្រី និងលំអរជាច្រើនទៀត”។ លោកបន្តថា “នៅពេល​ការរៀបចំរួចរាល់ នឹងធ្វើឲ្យម្ចាស់ដី និងអ្នកចង់ទិញដីលំហែរនៅតំបន់នេះកាន់តែចាប់អារម្មណ៍ថែមទៀត”។

គំរោងឋានសួគ៌លំហែរ ស្ថិតនៅលើផ្លូវលេខ១៣២ ដែលជាបណ្តុំនូវរមណីយដ្ឋានល្បីៗជាច្រើន ដូចជា រមណីយដ្ឋានកំពូលពេជ្រ រមណីយដ្ឋានត្រីមាស និងរមណីយដ្ឋានជា​ច្រើនទៀត។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estate  បានមានប្រសាសន៍ឲ្យដឹងទៀតថា ការអភិវឌ្ឈ​ន៍គំរោងរបស់យើង បានផ្តោតលើហេដ្ឋារចនាសម្ព័ន្ឋ ដែលផ្តល់ការលំហែរពិតប្រាកដ ដល់អ្នកចង់បានដីលំហែរ និងកន្លែងសំរាកកាយនាពេលចុងសប្តាហ៍

អ្វីកាន់តែពិសេសគំរោងឋានសួគ៌លំហែរ បាននិងកំពុងផ្តល់នូវលក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួល និងមានភាពបត់បែនសម្រាប់អតិថិជន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here