ដោយ: គង់ លាងហួរ
អន្តរជាតិ: អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងសម្លឹងមើលជនបរទេសនៅតំបន់អាស៊ី ដូចជាជនជាតិចិន ដែលរស់នៅក្នុងប្រទេសឡាវ និងកម្ពុជា ដោយសារការកើនឡើងនៃទ្រព្យសម្បត្តិ និងតម្រូវការក្នុងការបញ្ជូនកូនរបស់ពួកគេទៅសិក្សានៅប្រទេសថៃ។
លោកស្រី Oranooch Pakapan-Rutten តំណាងទីផ្សាររបស់អាជ្ញាធរ TAT ប្រចាំនៅកម្ពុជា និងឡាវ បានមានប្រសាសន៍ថា អ្នកវិនិយោគជប៉ុន កូរ៉េ និងចិន ដែលរស់នៅក្នុងប្រទេសកម្ពុជា និងឡាវ តែងតែឆ្លងកាត់ព្រំដែនចូលប្រទេសថៃ ដើម្បីទិញផលិតផល និងសេវាកម្មដែលមានគុណភាព ដែលធ្វើឲ្យពួកគេក្លាយជាផ្នែកមួយដ៏ទាក់ទាញសម្រាប់ទេសចរណ៍ថៃ។
លោកស្រី Oranooch បានបន្តថា “ឥឡូវនេះ ដោយសារប្រជាជនមានសេវាកម្មរថភ្លើងល្បឿនលឿនចិន-ឡាវជាជម្រើសដឹកជញ្ជូនថ្មីមួយ ប្រទេសថៃគួរតែរៀបចំស្វាគមន៍ភ្ញៀវទេសចរចិនកាន់តែច្រើនដែលធ្វើដំណើរទៅកាន់ភាគឦសានប្រទេសថៃតាមរយៈទីក្រុងវៀងច័ន្ទក្នុងប្រទេសឡាវ”។
-->
ក៏ដូចជាពលរដ្ឋចិនផងដែរ លោកស្រីបញ្ជាក់ថា កម្ពុជា និងឡាវ ក៏មានសក្ដានុពលក្នុងការលើកកម្ពស់ផ្នែកចំណាយខ្ពស់ក្នុងការទៅទស្សនាប្រទេសថៃ។ ខណៈដែល ៥០%នៃភ្ញៀវទេសចរកម្ពុជា និងឡាវ បានធ្វើដំណើរមកកាន់ប្រទេសថៃ ក្នុងគោលបំណងលំហែរកាយ ចំណែកការពិនិត្យ និងថែទាំសុខភាព គឺជាហេតុផល២ផ្សេងទៀតនៅក្នុងចំណោមហេតុផលចំនួន៣សម្រាប់ការមកទស្សនាប្រទេសនេះ។ ប្រហែល ២០%នៃភ្ញៀវឡាវ និង៤,៥%នៃភ្ញៀវទេសចរកម្ពុជា ជាអ្នកធ្វើដំណើរក្នុងគោលបំណងទទួលបានការថែទាំសុខភាព។
និស្សិតជាច្រើនមកពីប្រទេសទាំងពីរ ដែលត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃការស្នាក់នៅយូរជាងនេះ ក៏ជ្រើសរើសទៅសិក្សានៅសាកលវិទ្យាល័យថៃជាងប្រទេសដទៃទៀតផងដែរ។
យោងតាមអាជ្ញាធរ TAT បានឱ្យដឹងថា ភ្ញៀវទេសចរកម្ពុជាបានចំណាយប្រាក់ជាមធ្យមប្រហែល៤០.៥០០បាតក្នុងមួយ Trip ជាមួយនឹងការស្នាក់នៅជាមធ្យមលើសពី៥យប់ ខណៈដែលការចំណាយជាមធ្យមក្នុងចំណោមភ្ញៀវទេសចរឡាវមានចំនួន៣១.៤៨៩បាត ជាមួយនឹងការស្នាក់នៅជាមធ្យមចំនួន៦យប់។
លោក Adith Chairattananon អគ្គលេខាធិការកិត្តិយសនៃសមាគមភ្នាក់ងារទេសចរណ៍ថៃបានមានប្រសាសន៍ថា រដ្ឋាភិបាលគួរតែពិចារណាលើគម្រោងលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនដែលចូលមកតាមព្រំដែនដីមួយចំនួនដូចជាខេត្ត Udon Thani ពីប្រទេសឡាវ និងកម្ពុជា៕