ការសិក្សាគម្រោងសង់ផ្លូវរថភ្លើងក្រោមដី ភ្ជាប់ភ្នំពេញទៅព្រលានយន្តហោះថ្មីនឹងបញ្ចប់នៅចុងឆ្នាំនេះ

0

ដោយៈ ហ្វីអូណា

      ភ្នំពេញៈ ក្រុមហ៊ុនវិនិយោគ កំពុងសិក្សាបន្ថែមលើលទ្ធភាពសាងសង់ផ្លូវរថភ្លើងក្រោមដី តភ្ជាប់រាជ​ធានី​ភ្នំពេញ ទៅកាន់ព្រលានយន្តហោះថ្មីនៅក្រុងតាខ្មៅ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋ​មន្ត្រី​ក្រ​សួងសាធារណការ និងដឹកជញ្ជូនបានរំពឹងថា ការសិក្សាបន្ថែមនេះ នឹង​អាច​បញ្ចប់​នៅដំណាច់ឆ្នាំ២០២៣នេះ។

នៅក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ មណ្ឌលផ្ដល់សេវាសាធារណៈ នាថ្ងៃទី២៩ ​មិថុនា នៅ​ផ្សារ​អ៊ី​អនមានជ័យ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កន្លងមក​ការសិក្សា​លើ​គម្រោង ​សាងសង់​ផ្លូវ​រថភ្លើងក្រោមដី នៅក្នុងរាជធានីភ្នំពេញ​បានបញ្ចប់ហើយ ។ តែដោយ​សារ​រដ្ឋាភិបាល​ចង់បាន ការតភ្ជាប់ផ្លូវរថភ្លើងក្រោមដី ទៅនឹង​ព្រលានយន្តហោះថ្មី ទើបក្រុមហ៊ុនវិនិយោគ​ ត្រូវ​ការ​សិក្សាបន្ថែមទាំងគន្លងផ្លូវរត់ ទុនវិនិយោគ និងស្ថានីយរថភ្លើងបន្ថែម។

លោកបន្តថា “យើងកំពុង​សិក្សា​ជាមួយអ្នកវិនិយោគ ដែលគេកំពុងគិតពិចារណាអំពីការដាក់ទុក លើការរៀបចំ​ផ្លូវ​រទេះ​​ភ្លើង​ក្រោមដី និងរទេះភ្លើងធុនស្រាល តភ្ជាប់ទៅព្រលានយន្តហោះថ្មី របស់យើង និង​ស្ថានីយ​ឈប់មួយចំនួន”

កាលពីឆ្នាំ២០២២​ ក្រសួងសាធារណការបាន​បង្ហើប ពីគម្រោង​សាងសង់​ផ្លូវ​រថភ្លើងក្រោមថ្មី ឬរថភ្លើងលើអាកាសនៅក្នុងរាជធានីភ្នំពេញ ដើម្បី​កាត់បន្ថយការកកស្ទះ​ចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់​ក្នុងរាជធានី ក៏ដូចជាជួយបង្កើនសេដ្ឋកិច្ចជាតិ។ ​

​​តាម​របាយ​ការណ៍សិក្សា ដែលក្រសួ​ងសាធារណការ បានផ្សព្វ​ផ្សាយកន្លងមក ​​​ក្នុងរាជធានី​ភ្នំ​ពេញ​ ​​មានផ្លូវរថភ្លើងក្រោមដី​ចំនួន៤ខ្សែ​ ដែលខ្សែផ្លូវ​នីមួយៗ មានប្រវែងពី១៦គីឡូម៉ែត្រ ទៅ២៩​គីឡូ​ម៉ែត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here