ដោយៈ ជេស៊ីកា
ភ្នំពេញៈ ជាដំណឹងរីករាយមួយ ដែលពលរដ្ឋបានអន្ទះសាររង់ចាំជាយូរមកហើយ ស្របពេលអភិបាលរាជធានីភ្នំពេញបានបង្ហើបថា រដ្ឋបាលរាជធានី កំពុងគិតគូររៀបចំឲ្យភ្ញៀវទេសចរណ៍ ធ្វើដំណើរដោយផ្លូវថ្មើជើង ចាប់ពីអតីតក្រសួងប្រៃសណីយ៍ ដល់មុខសណ្ឋាគារកាំបូឌីយ៉ាណា។
លោកឃួង ស្រេងបានបញ្ជាក់បែបនេះ នៅក្នុងកម្មវិធីសម្ភោធការសាងសង់ចំណតរថយន្តក្រោមដី របស់ក្រុមហ៊ុនឯកជនមួយនាព្រឹកថ្ងៃទី៣ កក្កដានេះ។
លោកបញ្ជាក់ទៀតថា រាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងគិតគូរសាកល្បង រៀបចំឱ្យទេសចរធ្វើដំណើរដោយថ្មើរជើង ប៉ុន្តែនៅមានការខ្វះខាតចំណត ខណៈដែលនេះគឺជាចំណុចសំខាន់ ដោយធ្វើការសិក្សាពីខាងមុខប្រៃសណីយ៍ រហូតដល់កាំបូឌីយ៉ាណា ដោយនៅក្នុងថ្ងៃសុក្រ រហូត ដល់ថ្ងៃអាទិត្យ។
លោកបញ្ជាក់ថា “ការរៀបចំនេះ អាចឱ្យប្រជាពលរដ្ឋធ្វើដំណើរដោយថ្មើរជើង ដើម្បីទស្សនាកម្សាន្ត និងទិញទំនិញ នៅតាមបណ្ដោយមាត់ទន្លេថែមទៀត”៕








