ដោយៈ គង់ សូរិយា
ភ្នំពេញៈ ទេសរដ្ឋមន្រ្តី លោកស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងពីគម្រោងផ្លូវរថភ្លើងធុនស្រាល ឬរថភ្លើងលើអាកាសរវាងទីក្រុងភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ស្ថិតក្នុងខេត្តកណ្តាល អាចនឹងមានចំណត ឡើង-ចុះ នៅផ្សារអ៊ីអនម៉លមានជ័យ។
លោកបានមានប្រសាសន៍ឲ្យដឹងបែបនេះ កាលពីចុងសប្តាហ៍មុនថា “មិនយូរ មិនឆាប់ នឹងមានរថភ្លើង មកដល់ស្ថានីយ៍ចំណត អ៊ីអនម៉លមានជ័យ”។






