ដោយ: គង់ លាងហួរ
ក្រុងប៉េកាំងៈ យោងតាមប្រតិបត្តិករផ្លូវដែក របស់ប្រទេសចិនបានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃសៅរ៍កន្លងទៅថា ប្រទេសចិនបានចាប់ផ្តើម បើកការធ្វើតេស្តផ្ទៀងផ្ទាត់ ការអនុវត្តសាកល្បងលើរថភ្លើងល្បឿនលឿន ដែលអាចធ្វើដំណើរបានកាន់តែលឿនជាងមុន។
ការសាកល្បងត្រូវបានធ្វើឡើង កាលពីថ្ងៃទី២៨ និង២៩ ខែមិថុនា ដោយឡែកពីគ្នានៅក្នុងខេត្ត Fujian ភាគខាងកើតប្រទេសចិន ដោយកត់សម្គាល់ឃើញថា ការអភិវឌ្ឍរថភ្លើងល្បឿនលឿន CR450 សម្រេចបាននូវលទ្ធផលដំបូង។ នេះបើយោងតាមក្រុមហ៊ុន China State Railway Group Co., Ltd.។
ប្រតិបត្តិករផ្លូវដែកខាងលើបានអះអាងថា ក្នុងអំឡុងពេលធ្វើតេស្តកាលពីថ្ងៃទី២៨ ខែមិថុនា រថភ្លើងនេះបានដំណើរការ ក្នុងល្បឿន៤៥៣គីឡូម៉ែត្រក្នុងមួយម៉ោង។






