ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ច និងអចលនទ្រព្យ លោកបណ្ឌិតតេង រិទ្ឋីបានលើកឡើងពីមុខរបរ ដែលផ្តល់ប្រាក់ចំណូលក្នុងអំឡុងវិបត្តិសេដ្ឋកិច្ចបែបនេះ។
លោកបណ្ឌិតតេង រិទ្ឋី អគ្គនាយកក្រុមហ៊ុនR-Investment Group បានមានប្រសាសន៍ឲ្យដឹង កាលពីសប្តាហ៍មុនថា នៅក្នុងអំឡុងរយៈពេល ដែលស្ថានភាពអាជីវកម្ម និងសេដ្ឋកិច្ចបែបនេះ មុខរបរ ដែលគួរវិនិយោគ ឬធ្វើអាជីវកម្មគួរជារបរ ដែលមានចរន្តសាច់ប្រាក់វិលលឿន។
លោកបន្តថា “ការដាំបន្លែ ចិញ្ចឹមត្រី ចិញ្ចឹមបង្គា ចិញ្ចឹមាន់ជាដើម គឺចំណាយពេលមិនលើស៣ខែនោះទេ ប៉ុន្តែបានផលលឿន និងមានលំហូរសាច់ប្រាក់លឿន”។ លោកបន្តថា “អាជីវកម្មអភិវឌ្ឍន៍ឬវិនិយោគលើអចលនវត្ថុ ត្រូវការដើមទុនធំ និងចំណាយពេលយូរ ដើម្បីឲ្យមានលំហូរសាច់ប្រាក់ត្រលប់មកវិញ”។
លោកបណ្ឌិតតេង រិទ្ឋី បានបន្តថា អាជីវកម្មលើដំណាំកសិកម្ម វារីវប្បកម្ម ជាមុខរបេរល្អ ព្រោះវាមានលំហូរសាច់ប្រាក់ល្អ មិនចំណាយដើមទុនធំនោះទេ ហើយវាជាផលិតផល ដែលមានតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោកបន្តថា “ការមានភាពបត់បែនក្នុងអាជីវកម្ម មានសារៈសំខាន់ណាស់ ដើម្បីបញ្ចៀសវិបត្តិកើតឡើង ពិសេសវិបត្តិលំហូរសាច់ប្រាក់”៕






