ខេត្ត Zhejiang របស់ប្រទេសចិន ប្រកាសបើកដំណើរការគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្ម តម្លៃ៩៤ពាន់លានដុល្លារ

0

ដោយ: គង់ លាងហួរ
ហាងចូវ: យោងតាមគណៈកម្មការសេដ្ឋកិច្ច និងកំណែទម្រង់ថ្នាក់ខេត្តបានឱ្យដឹងថា គម្រោងធំៗចំនួន៩៩ ដែលមានទុនវិនិយោគសរុបចំនួន៦៧៨,៩ពាន់លានយ័ន (ប្រហែល៩៤,២៣ពាន់លានដុល្លារអាមេរិក) បានចាប់ផ្ដើមដំណើរការហើយ កាលពីថ្ងៃអង្គារ នៅក្នុងខេត្ត Zhejiang ភាគខាងកើតនៃប្រទេសចិន។

ពួកគេរួមបញ្ចូលគម្រោងឧស្សាហកម្មចំនួន៥៥ ជាមួយនឹងទុនវិនិយោគសរុបចំនួន៤០២,២ពាន់លានយ័ន។ ចំណែក នៅសល់៤៤គម្រោងទៀត គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដោយមានទុនវិនិយោគសរុបចំនួន២៧៦,៧ពាន់លានយ័ន។បើក្រឡេកទៅមើលពីទំហំនៃការវិនិយោគវិញ ក្នុងនោះគម្រោងចំនួន១៨ មានទុនវិនិយោគច្រើនជាង១០ពាន់លានយ័ន ដែលមានទឹកប្រាក់សរុបចំនួន៤៤៣ពាន់លានយ័ន ដែលស្មើនឹង៦៥ភាគរយនៃទុនវិនិយោគសរុបសម្រាប់គម្រោងទាំងអស់ចំនួន៩៩។

ការវិនិយោគក្នុងវិស័យសំខាន់ៗកំពុងកើនឡើងនៅក្នុងខេត្ត Zhejiang ជាមួយនឹងគម្រោងសំខាន់ៗដែលពង្រឹងខ្សែសង្វាក់ឧស្សាហកម្មនៃថាមពលថ្មី សម្ភារៈថ្មី និងអុីនធឺណិតឆ្លាតវៃ។ការបោះទុនវិនិយោគខាងលើនេះត្រូវបានចាត់ទុកថា ជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្រ្តរបស់ខេត្ត Zhejiang ដើម្បីពង្រីកការវិនិយោគ បង្កើនប្រសិទ្ធភាពរចនាសម្ព័ន្ធសេដ្ឋកិច្ច និងរក្សាកំណើនប្រកបដោយស្ថិរភាព។

គិតចាប់តាំងពីឆ្នាំ២០១៦ មក ខេត្ត Zhejiang បានចាប់ផ្តើមធ្វើសកម្មភាពគម្រោងធំៗចំនួន១៥ ជាមួយនឹងទុនវិនិយោគទៅលើគម្រោងសរុបឈានដល់១១,៦ពាន់ពាន់លានយ័ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here