កម្ពុជានាំមុខប្រទេសថៃ និង មីយ៉ាន់ម៉ាក្នុងតារាងចំណាត់ថ្នាក់សន្ទស្សន៍សន្តិភាពសកលលោក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បានប្រកាសអំពីសន្ទស្សន៍សន្តិភាពសកលប្រចាំឆ្នាំ២០២៣នេះ ដែលបានផ្តល់ចំណាត់ថ្នាក់ដល់ប្រទេស និងដែនដីចំនួន១៦៣។

ការវាយតម្លៃចំណាត់ថ្នាក់ត្រូវបានធ្វើឡើង ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន៣ដូចជា កម្រិតសុវត្ថិភាព និងសន្តិសុខសង្គម វិសាលភាពនៃជម្លោះក្នុងស្រុក និងអន្តរជាតិដែលកំពុងបន្ត និងកម្រិតនៃយោធូបនីយកម្ម។ជាក់ស្តែង កម្ពុជាបានចំណាត់ថ្នាក់លេខ១៣ ក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាសុីប៉ាសុីហ្វិក តាមពីក្រោយដោយប្រទេសថៃដែលស្ថិតនៅចំណាត់ថ្នាក់ទី១៥ ក្នុងតារាងសន្ទស្សន៍សន្តិភាពសកលប្រចាំឆ្នាំ២០២៣នេះ។

ចំណែក ចំណាត់ថ្នាក់របស់ប្រទេសវៀតណាមនៅក្នុងសន្ទស្សន៍សន្តិភាពសកលឆ្នាំ២០២៣ បានកើនឡើងពីចំណាត់ថ្នាក់ទី៤៤ ដល់ចំណាត់ថ្នាក់ទី៤១។

បើប្រៀបធៀបទៅនឹងបណ្តាប្រទេសដទៃទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ចំណាត់ថ្នាក់របស់វៀតណាមគឺទាបជាងប្រទេសសិង្ហបុរី (ចំណាត់ថ្នាក់លេខ៦) និងប្រទេសម៉ាឡេស៊ី (ចំណាត់ថ្នាក់លេខ១៩)។

ប៉ុន្តែចំណាត់ថ្នាក់របស់វៀតណាមខ្ពស់ជាងប្រទេសឡាវ (ចំណាត់ថ្នាក់ទី៤៦) ទីម័រខាងកើត (ចំណាត់ថ្នាក់ទី៤៩) ឥណ្ឌូនេស៊ី (ចំណាត់ថ្នាក់ទី៥៣) កម្ពុជា (ចំណាត់ថ្នាក់៧៣) ប្រទេសថៃ (ចំណាត់ថ្នាក់ទី៩២) និងមីយ៉ាន់ម៉ា (ចំណាត់ថ្នាក់ទី១៤៥)។ប្រសិនបើយើងគិតក្នុង​ចំណោម​បណ្តាប្រទេស​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក វៀតណាម​ជាប់​ចំណាត់​ថ្នាក់​លេខ ៧។បើ​និយាយពី​ជម្លោះ​ក្នុង​ស្រុក និង​អន្តរជាតិ​ដែល​កំពុង​បន្ត​កើត​ឡើង វៀតណាម​ជាប់​ចំណាត់​ថ្នាក់​លេខ៤៣។  បើ​និយាយ​ពី​សុវត្ថិភាព និង​សន្តិសុខ​សង្គម វៀតណាម​ជាប់​ចំណាត់​ថ្នាក់​លេខ ៤៤។  បើ​និយាយ​ដល់​ផ្នែក​យោធូបនីយកម្ម វៀតណាម​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ៥៥។

នៅទូទាំងពិភពលោក ប្រទេសទាំង៥ ដែលមានសន្ទស្សន៍សន្តិភាពពិភពលោកខ្ពស់បំផុតគឺ ប្រទេសអ៊ីស្លង់ ដាណឺម៉ាក អៀរឡង់ នូវែលសេឡង់ និងប្រទេសអូទ្រីស ខណៈប្រទេស ដែលទទួលបានចំណាត់ថ្នាក់សន្តិភាពទាបបំផុតចំនួន៥ រួមមាន អាហ្គានីស្ថាន យេម៉ែន ស៊ីរី ស៊ូដង់ខាងត្បូង និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕

LEAVE A REPLY

Please enter your comment!
Please enter your name here