សិក្សាសក្តានុពលសំខាន់ៗនៃវិស័យអចលនទ្រព្យនៅទិស ខាងជើងរាជធានីភ្នំពេញ

0

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ហេដ្ឋារចនាសម្ព័ន្ឋ តំបន់ពាណិជ្ជកម្មចម្រុះ កត្តាប្រជាសាស្រ្ត និងរសនិយមនៃការរស់នៅរបស់ប្រជាពលរដ្ឋ បាននិងកំពុងហុចសក្តានុពលនៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ។

        ក្រសួងសាធារណៈ របស់រដ្ឋាភិបាលជាច្រើនបាន និងកំពុងសាងសង់ និងបញ្ចប់ការសាងសង់នៅតំបន់នេះ ដូចជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណៈការ និងដឹកជញ្ជូនជាដើម។

ការសាងសង់គំរោង “ផ្សារដើមគ”ថ្មីនៅតំបន់បឹងតាមោឃ ឬបឹងកប់ស្រូវ និងគំរោងជាច្រើនទៀត បានទាក់ទាញអ្នកវិនិយោគជាច្រើន​បោះទុនវិនិយោគលំនៅដ្ឋាន មានលក្ខណៈជាប្លុកពាណិជ្ជកម្ម លំនៅដ្ឋានផ្តោតលើអភិជន កាន់តែច្រើននៅតំបន់នេះ ដោយសារតំបន់នេះមានលក្ខណៈពិសេសមួយចំនួនដូចជា ទី១ មានទីតាំងនៅកៀកនឹងរមណីយដ្ឋានភ្នំរាប រមណីយដ្ឋានភ្នំប្រសិទ្ឋ និងជាតំបន់តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥១ ដែលជាតំបន់កំពុងមានការអភិវឌ្ឍលឿន ដោ​យ​​មានរោងចក្រ សហគ្រាស លំនៅដ្ឋានមានលក្ខណៈជាបុរីច្រើន។ចំណុចលេខធ្លោមួយទៀត តំបន់នេះជាតំបន់មានមនុស្សរស់នៅច្រើន ដែលស្ថិតនៅកៀក នឹងពហុកីឡដ្ឋានមរតកតេជោ សួនទឹកធំ​លំដាប់លេខ៣នៅអាស៊ាន វិមានឈ្នះ ឈ្នះ និងផ្លូវជាតិលេខ៦អា ដែលជាតំបន់បណ្តុះដោយបុរីលំនៅដ្ឋានធំៗ ពិសេសទីក្រុងរណបធំៗចំនួន៣ បាននិងកំពុងអភិវឌ្ឍន៍នៅតំបន់នេះ ដូចជា ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត ទីក្រុងរណបមរតកតេជោ ទីក្រុងរណបដឺបូតានិកស៊ីធីជាដើម។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានថ្លែងថា ស្របពេលចំនួនអ្នកមានជីវភាពធូរធារ បានកើនឡើងកាន់តែច្រើ​ន តំបន់ស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញ បាននិងកំពុងទាក់ទា​ញក្រុមអភិជនជាច្រើនទៅរស់នៅតំបន់នេះ ដោយសារហេដ្ឋារចនាសម្ព័ន្ឋកាន់តែប្រសើរ ផ្សារទំនើបធំៗ និងអាគារក្រសួងរបស់រដ្ឋាភិបាល បាននិងកំពុងឆ្ពោះមកកាន់តំបន់នេះ។

លោកឧកញ៉ាបានបន្តថា “ការរីកចម្រើនតំបន់មួយ និងតំបន់មួយណា ដែលទាក់ទាញអ្នកមានមករស់នៅច្រើនជាងគេ ជាតំបន់ដែលផ្តល់ភាពងាយស្រួលដល់ការរស់នៅ និងការធ្វើដំណើរ”

LEAVE A REPLY

Please enter your comment!
Please enter your name here