ដោយៈ គង់ សូរិយា
កណ្តាលៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហាញពីសមិទ្ឋផល ដែលបានសាងសង់បញ្ចប់ ជាសមិទ្ឋផលដែលបាននិងកំពុងដើរតួនាទីសំខាន់ក្នុងការតភ្ជាប់ និងលើកកំពស់សេដ្ឋកិច្ចជាតិ។
ក្រសួងនេះបានបង្ហាពី សមិទ្ធិផល “ស្ពានជ្រៃធំ” ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល ដែលស្ពាននេះមានបណ្ដោយប្រវែង៤២៨ម៉ែត្រ
-->
និងបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ មករា ឆ្នាំ២០១៤ ក្រោមអធិបតីភាព សម្ដេចតេជោ និងសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី១៣ ខែកុម្ភៈ២០១៧ ក្រោមអធិបតីភាព សម្ដេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា។
ក្រសួងសាធារណៈការបានបញ្ជាក់ថា “សមិទ្ធិផលស្ពាននេះដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយ សម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេស ទំនិញ និងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្ម រវាងកម្ពុជា-វៀតណាម ព្រមទាំងបានជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែនឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើនផងដែរ”៕