ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបើកកិច្ចប្រជុំចំនួន២ ជាមួយមន្រ្តីមកពីស្ថាព៧នពាក់ព័ន្ឋក្រោមឱវាទ។
កិច្ចប្រជុំនេះ ផ្តោតសំខាន់ដើម្បីពិនិត្យលើចំណុចសំខាន់ៗចំនួន២ រូមមានទី១ សេចក្តីព្រាងប្រកាសស្តីពី “ការបោះផ្សាយលក់មូលនិធិនៃគម្រោងរួម” របស់និយ័តករមូលបត្រកម្ពុជា។ ទី២. ការស្នើសុំការអនុញ្ញាតចូលរួម ក្នុងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យមូលបត្ររបស់ក្រុមហ៊ុនបាយណាន់ ខេអេច ឯ.ក (Binance KH Co., Ltd)។កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ.តាមរយៈ zoom៕