អភិបាលខេត្តបាត់ដំបងរៀបចំកែលំអរប្រាសាទឯកភ្នំដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អាជ្ញាធរខេត្តបាត់ដំបង ដឹកនាំដោយលោកសុខ លូអភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ឋ ចុះពិនិត្យមើលប្រាសាទឯកភ្នំ មុនឈានទៅកែលំអរ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។

ការចុះពិនិត្យរបស់លោកអភិបាលខេត្ត ធ្វើឡើងកាលពីព្រឹកថ្ងៃ ទី៦ ខែកក្កដា ឆ្នាំ២០២៣។ខេត្តបាត់ដំបង ជាខេត្តមានសក្តានុពលទេសចរណ៍ ដ៏ធំមួយនៅភូមិភាគពាយ័ព្យប្រទេស ដោយសារខេត្តនេះ មានតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ វប្បធ៌ម ប្រវត្តិសាស្រ្ត និងសំណង់បន្សល់ទុកពីសម័យអាណានិគមនិយមបារាំងជាច្រើន។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា ខេត្តបាត់ដំ​បង មានភាពអំណោយផលខ្ពស់ និងមានចំណុចទាក់ទាញ ភ្ញៀវទេសចរណ៍យ៉ាងច្រើន ពិសេសភ្ញៀវទេសចរណ៍មកពីអឺរ៉ុប ដោយសារពួកគេមកសិក្សាពីសំណង់ប្រវត្តិសា​ស្រ្ត និងភាពទាក់ទាញរបស់ខេត្តនេះ បានធ្វើឲ្យពួកគេចូលចិត្តនិងបានចាប់ចិត្តមកទស្សនា។

លោកបន្តថា “ខេត្តបាត់ដំបងជាប៉ូលទេសចរណ៍ដ៏ធំមួយ សម្រា​ប់តំបន់ភូមិភាគពាយ័ព្យប្រទេស បន្ទាប់ពីខេត្តសៀមរាប បាត់ដំបង ជាខេត្តមួយគួរឲ្យចាប់អារម្មណ៍ និងមានសក្តានុពលដែលអាចទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើនទៀតនាពេលអនាគត”

តារាហូលីវូដដ៏ល្បីល្បាញ អ្នកនាងអេនជេ លីណាជូលី ដែលទទួលបានសញ្ជាតិកម្ពុជាផងដែរនោះ បានថតខ្សែភាពយន្តទាក់ទងនឹងរបបខ្មែរក្រហម “មុនដំបូងគេសម្លាប់ប៉ាខ្ញុំ” ដោយជ្រើសរើសខេត្តនេះ ជាទីតាំងស្នូលសម្រាប់ថតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here