តើអគារដែលមានកំពស់ខ្ពស់ចំនួន៤ នៅលើពិភពលោកសម្រាប់ឆ្នាំ២០២៣នេះ មានឈ្មោះអ្វីខ្លះ?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: នៅក្នុងអត្ថបទនេះ យើងនឹងលើកឡើងអំពី “អគារ ដែលកំពស់ខ្ពស់ជាងគេបំផុត នៅលើពិភពលោក ក្នុងឆ្នាំ២០២៣នេះ” ខណៈបណ្តាប្រទេសជាច្រើន កំពុងមាននិន្នាការថ្មីទៅលើការប្រកួតប្រជែងគ្នា ដើម្បីសាងសង់អគារឱ្យបានខ្ពស់ជាងគេបំផុត នៅលើពិភពលោក។

តោះសូមក្រឡេកមកស្គាល់អំពីអគារ ដែលមានកំពស់ខ្ពស់ជាងគេបំផុតចំនួន៤ នៅលើពិភពលោកប្រចាំឆ្នាំ២០២៣នេះ ដូចខាងក្រោមនេះ។

ទី១: អគារ Jeddah Tower កំពស់១.០០០ម៉ែត្រអគារ Jeddah Tower នឹងក្លាយជាទៅរតនៈសម្បត្តិរបស់ទីក្រុងសេដ្ឋកិច្ចJeddah ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាគម្រោងពាណិជ្ជកម្ម និងលំនៅដ្ឋានទំហំ៥៧លានហ្វីតការ៉េ (៥,៣លានម៉ែត្រការ៉េ) ដែលនឹងមានផ្ទះ សណ្ឋាគារ និងការិយាល័យ ព្រមទាំងកន្លែងទាក់ទាញទេសចរណ៍ផងដែរ។

២. អគារ Burj Khalifa កំពស់៨២៨ម៉ែត្រ
អគារនេះ មានកម្ពស់រហូតដល់ទៅ៨២៨ម៉ែត្រ ស្ថិតក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ហើយអគារនេះបានបំបែកកំណត់ត្រាជាច្រើនដូចជា: អគារ​ខ្ពស់​បំផុត​លើ​ពិភពលោក​រហូតដល់​ឆ្នាំ ២០១៩

រចនាសម្ព័ន្ធ(free-standing structure)ខ្ពស់ជាងគេបំផុតនៅលើពិភពលោក មានចំនួនជាន់ខ្ពស់បំផុតនៅលើពិភពលោក មានជណ្តើរយន្ត ដែលមានចម្ងាយធ្វើដំណើរវែងជាងគេ នៅលើពិភពលោក ជណ្តើរយន្តសេវាកម្មខ្ពស់បំផុតនៅលើពិភពលោក…..។

ទី៣. អគារ Wuhan Greenland Centerមជ្ឈមណ្ឌលនេះ ស្ថិតក្នុងទីក្រុង Wuhan នៃប្រទេសចិន ដោយមានអគារប្រើប្រាស់ចម្រុះចំនួន១២០ជាន់ ដែលមានផ្ទៃក្រឡា(floor area) ទំហំ៣០០.០០០ម៉ែត្រការ៉េ រួមទាំងការិយាល័យជាច្រើនម៉ែត្រផងដែរ។

អគារនេះក៏រួមបញ្ចូលនូវលំនៅដ្ឋាន(Residential space) ទំហំ៥០.០០០ម៉ែត្រការ៉េ និងសណ្ឋាគារRitz Carlton ទំហំ៤៥.០០០ម៉ែត្រការ៉េផងដែរ។

ទី៤. អគារ Shanghai Tower កំពស់៦៣២ម៉ែត្រចំនុចសំខាន់នៃអគារនេះ គឺទួរប៊ីនខ្យល់ចំនួន២០០ ដែលកំពុងវិលនៅលើកំពូលនៃប៉ម(Tower) ដែលជាទួរប៊ីនខ្ពស់ជាងគេបំផុតរបស់ពិភពលោក តាមធម្មជាតិ និងអាចបង្កើតបានប្រហែល១០%នៃថាមពលអគ្គីសនីរបស់អគារ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here