[:km]ស្វែងយល់ពីអាស៊ាន! ទីផ្សារលំនៅដ្ឋាននៅទីក្រុងម៉ានីលនៅតែមានសញ្ញាវិជ្ជមាន[:]

0

[:km]ដោយវុត្ថា
ហ្វីលីពីន៖ តម្រូវការទីផ្សារលំនៅដ្ឋាន និងអាគារសហកម្មសិទ្ឋ(ខុនដូ) ក្នុងទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីន នៅតែរក្សាបាននូវភាពខ្លាំងបន្ថែមទៀតសម្រាប់ឆ្នាំ២០១៩ នេះដោយសារតម្រូវការជួលស្នាក់នៅមានកំណើនខ្លាំង។

ក្រុមហ៊ុន Colliers Philippines បានបញ្ចេញរបាយការណ៍របស់ខ្លួនកាលពីពេលថ្មីៗនេះថា កំណើនតម្រូវការលំនៅដ្ឋាននៅទូទាំងប្រទេសហ្វីលីពីន បានកើនឡើង៥.១ ភាគរយ ខណៈទីក្រុងហ្សាកាតាកើនឡើង៨ភាគរយ និងទីក្រុងហូជីមីញកើនឡើង៦ភាគរយ។

របាយការណ៍នេះបន្តទៀតថា ការកើនឡើងនេះដោយសារមានអ្នកវិនិយោគ ក្នុងស្រុក និងក្រៅស្រុកកើនឡើង រួមជាមួយក្រុមហ៊ុនសាងសង់កើនឡើងនៅតាមតំបន់ឆ្នេរនៃប្រទេសហ្វីលីពីន បានធ្វើឪ្យកំណើនលំនៅដ្ឋាន ប្រណីតនៅតែរក្សាបាននូវស្ថេរភាពល្អប្រសើរ ។

លោកJoey Roi Bondoc ប្រធានគ្រប់គ្រងផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន Colliers Philipinesបានឲ្យដឹងថា ទីផ្សារលំនៅដ្ឋានប្រណីតនៅក្នុងទីក្រុងហ្វីលីពីន មានទំហំតូច តែតម្រូវការវិញមានបរិមាណហួសកំណត់ ក្នុងរយៈពេល២ ទៅ៣ឆ្នាំកន្លងមកនេះ។


លោកបានព្យាករណ៍ថា នៅពេលតម្រូវការកើនឡើង ហើយខ្វះការផ្គត់ផ្គងបែបនេះនឹងធ្វើឲ្យតម្លៃកើនឡើងខ្ពស់ រហូតដល់៧៦០៨ប៉េសូ ក្នុងមួយម៉ែត្រការ៉េ ។ បន្ថែមពីនេះ នឹងធ្វើឲ្យអ្នកអភិវឌ្ឍន៍គម្រោងសាងសង់ ចាប់ផ្តើមសាងសង់លំនៅដ្ឋានសម្រាប់អ្នកមានចំណូលមធ្យមកំរិតខ្ពស់ នៅក្នុងតំបន់សេដ្ឋកិច្ចនៃទីក្រុងម៉ានីល៕[:]

LEAVE A REPLY

Please enter your comment!
Please enter your name here