OCICបោះទុនវិនិយោគរាប់លានដុល្លារនៅស្រុកកៀនស្វាយ ដែលកំពុងលើកកំពស់សក្តានុពលតំបន់

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុនOCICបានបោះទុនវិនិយោគជាច្រើនលានដុល្លារអាមេរិក សាងសង់គំរោងកៀនស្វាយ ផ្លាហ្សា ដែលជាគំរោងធំមួយកំពុងរួមចំណែកលើកកំពស់សក្តានុពលតំបន់។

កៀនស្វាយផ្លាហ្សា បាននិងកំពុងសាងសង់លើផ្ទៃដីទំហំដីទំហំ៧,៥ហិកតា ដែលគំរោងនេះ បានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៧ ជាមួយនឹងផ្ទះអាជីវកម្ម ផ្សារ ដែលអនុញ្ញាត្តឲ្យអតិថិជនអាចប្រកបអាជីវកម្មបាន ដោយសារគំរោងនេះស្ថិតនៅទីប្រជុំជន ស្ថិតនៅលើដងផ្លូវជាតិលេខ១ ដែលជាតំបន់កំសាន្ត និងស្ថិតនៅក្បែររមណី​យដ្ឋានកៀនស្វាយក្រៅផងដែរ។យោងតាមព៌តមានពីបុគ្គលិកផ្នែកទីផ្សារ របស់បុរីកៀនស្វាយផ្លាហ្សាបានឲ្យដឹងកាលពីចុងសប្តាហ៍មុនថា គំរោងកៀនស្វាយផ្លាហ្សា មានផ្ទះសរុប​ជាង​500ល្វែង​ និងមានផ្សារទំហំ​រហូតដល់ជាង​១ហិចតា​ ដែលមានតូបរហូតដល់ជាង​400តូប​ អាចអោយអាជីវករជួល​ និងប្រកបមុខរបរបានងាយស្រួល។

បច្ចុប្បន្នក្រុមហ៊ុនបាន និងកំពុងរៀបចំការតាំងពិព៌ណ ប្រចាំសប្តាហ៍ ដែលអាចឲ្យអ្នកជាវផ្ទះក្នុងគំរោងនេះ ទទួលបានឱកាសអាជីវកម្មផងដែរ។គម្រោងកៀនស្វាយ ផ្លាហ្សា អភិវឌ្ឍន៍លំនៅឋានដោយក្រុមហ៊ុនកៀនស្វាយ ខមមើសល ស៊ីធី និងជាបុត្រសម្ព័ន្ធជាមួយក្រុមហ៊ុនវិនិយោគ ទុនអាណិកជនកម្ពុជា ហៅកាត់ថាOCIC និង ហិរញ្ញប្បទានផ្ទាល់ពី ធនាគារកាណាឌីយ៉ា ក.អ ។គម្រោងបានសាងសង់ប្រភេទផ្ទះអាជីវកម្ម ដែលជាតម្រូវការរបស់អតិថិជន ក្នុងការប្រកបមុខរបរ ឬ ពង្រីកអាជីវកម្មផ្សេងៗ ហើយជាពិសេសគម្រោង បានជ្រើសរើសទីតាំង ដែលមានសក្តានុពលខ្លាំងរួមមាន៖
ទី១៖ គម្រោងសាងសង់លើផ្លូវ ដែលជាផ្លូវតភ្ជាប់ ផ្ទាល់ទៅទីក្រុងបាវិត ជាប់ព្រំដែនប្រទេសវៀតណាម
ទី២៖ គម្រោងមានទីតាំងស្ថិតនៅបណ្តោយផ្លូវជាតិ លេខ ១ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល ចម្ងាយត្រឹមតែ 12km ពីស្ពានអាកាស ក្បាលថ្នល់និងចម្ងាយត្រឹមតែ 8kmពីទីក្រុងនរា ឬកោះនរា ដែលលាត សន្ធឹងលើផ្ទៃដីសរុប 7.5 ហិចតា។
ទី៣៖ គម្រោងនៅជិតរមណីដ្ឋានកៀនស្វាយក ដែលជាកន្លែងកម្សាន្ត និង Picnic មួយសម្រាប់ ក្រុមគ្រួសារសម្រាកនាចុងសប្ដាហ៍ដ៏រីករាយ។
ទី៤៖ គម្រោង ផងដែរ ក៏មានផ្សារធំទូលាយ សម្រាប់អតិថិជនបើអាជីវកម្ម និងមានទីតាំង សម្រាប់រៀបចំអាពាហ៍ពិពាហ៍ធំទូលាយក្នុងតំបន់ កៀនស្វាយ។
🗺ផែនទីគម្រោង កៀនស្វាយ ផ្លាហ្សា: https://goo.gl/maps/2rbwGvQ8nMP2
Telegram Channel : https://t.me/housingsalekiensvayplaza
Visit us:https://www.ocic.com.kh/large-projects/kien-svay-plaza

 

LEAVE A REPLY

Please enter your comment!
Please enter your name here