Marina Bay Sands គឺជារមណីយដ្ឋានរួមបញ្ចូលគ្នា មួយនៅប្រទេសសិង្ហបុរី ដែលស្ថិតនៅទល់មុខនឹងឆ្នេរសមុទ្រ Marina ។ វាជាអគារថ្លៃបំផុតទី៣នៅលើពិភពលោក។ អគាររមណីយដ្ឋាននេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Las Vegas Sands Corporation ។ រមណីយដ្ឋាននេះរួមមានសណ្ឋាគារ២.៥៦១បន្ទប់ មជ្ឈមណ្ឌលពិព័រណ៍-សន្និបាតទំហំ១២០.០០០ម៉ែត្រការ៉េ ផ្សារទំនើបMarina Bay Sands Mall ទំហំ៧៤.០០០ម៉ែត្រការ៉េ ហាងទំនិញ សារមន្ទីរ និងរោងមហោស្រពធំមួយ។
ទី៤) អគារ Apple Park តម្លៃ៥ពាន់់លានដុល្លារ Apple Park គឺជាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Apple Inc. ដែលមានទីតាំងនៅទីក្រុង Cupertino រដ្ឋ California សហរដ្ឋអាមេរិក។ អគារនេះ ត្រូវបានបើកឱ្យបុគ្គលិកធ្វើការ នៅក្នុងខែមេសា ឆ្នាំ២០១៧ ។ Apple Park គឺជាអគារមួយ ក្នុងចំណោមអគារថ្លៃបំផុតទាំង៥ នៅលើពិភពលោកក្នុងឆ្នាំ២០២៣នេះ ដែលចំណាយទឹកប្រា ក់សាងសង់ប្រមាណ៥ពាន់លានដុល្លារអាមេរិក។
ទី៥)អគារ Resorts World Sentosa តម្លៃ៤,៩៣ពាន់លានដុល្លារ
Resorts World Sentosa គឺជារមណីយដ្ឋានរួមបញ្ចូលគ្នាមួយស្ថិតនៅលើកោះ Sentosa ដែលមានទីតាំងនៅឆ្នេរ សមុទ្រភាគខាងត្បូងនៃប្រទេសសិង្ហបុរី។